Connect with us

ព័ត៌មានជាតិ

ទេយ្យវត្ថុរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បាននាំយកទៅវេរប្រគេនជូនវត្តក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំចំនួន០៦វត្ត

បានផុស

នៅ


ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាតបាន ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចសព្វដងនោះ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាតនោះ ទើបនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ​២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារ បាននាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន០៦ ស្ថិតនៅក្នុងស្រុកមេមត់ និងស្រុកពញាក្រែកនៃខេត្តត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿនបាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ លោកបានបន្ថែមថា បើមានបងប្អូន កូន ចៅដែលទើបមកពីបរទេសត្រូវបញ្ជូនពួកគាត់ដាក់ដាច់ដោយឡែករយៈ ១៤ថ្ងៃសិន មុនអោយចូលរស់នៅជាមួយគ្នា ។

បណ្តាវត្តទាំង ០៥ក្នុងស្រុកពញាក្រែកមានដូចជា៖
១-វត្តសិរីសុខារាម ក្នុងភូមិសិរីសុខា ឃុំក្រែក ស្រុកពញាក្រែក
២-វត្តបទុមព្រឹក្សា ក្នុងភូមិត្រពាំងថ្លុង ឃុំត្រពាំងថ្លុងស្រុកពញាក្រែក
៣-វត្តមង្គលនិវេស្សន៍ ក្នុងភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក
៤-វត្តរើល ក្នុងភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក
៥-វត្តសាមគ្គីសុខារាម ក្នុងភូមិច្រករំដេង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក
និងមួយវត្តទៀតស្ថិតក្នុងស្រុកមេមត់៖
០១-វត្តបុព្វសុវណ្ណារាម ក្នុងភូមិដារ ឃុំដារ ស្រុកមេមត់

ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៩-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២០-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២១-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២២-ដបដាក់អាល់កុល 500ml ៤ដប
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ១៤៣អង្គ
២៥-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៦-ថវិកា ២លានរៀលក្នុងមួយវត្ត ។

ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៦៥នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប

សូមបញ្ជក់ផងដែរថា ការវេរប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សានៅពេលនេះគឺធ្វើឡើងទូទាំងប្រទេសកម្ពុជាជាច្រើនលើកណាស់មកហើយ ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយការវេរប្រគេននេះដែរស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងប្រតិបត្តិពិធីបុណ្យចូលព្រះវស្សា ជាពិសេសទៅទៀត ការវេរប្រគេនជូនវត្តទាំងនេះ ដោយហេតុថាវត្តមានពុទ្ធិកសិក្សា មានសមនសិស្សជាច្រើនកំពុងគង់នៅសិក្សារៀនសូត្រ ហើយម្យ៉ាងវិញទៀតវត្តកំពុងប្រឈមនឹងការខ្វះខាតកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម