Connect with us

ព័ត៌មានជាតិ

មក​ស្គាល់​​ឈ្មោះ​កោះ​ទាំង​អស់​ក្នុង​ដែន​សមុទ្រ​ជាប់​ខេត្តទាំង ៤ ក្នុង​​ប្រទេស​កម្ពុជា

បានផុស

នៅ

ប្រទេស​កម្ពុជា​មានឆ្នេរសមុទ្រ​ប្រវែង​ ៤៤០គ.ម ស្តិតនៅ​ជាប់​ខេត្ត​ទាំង ៤។ ក្នុងចំណោមឆ្នេរ​ប្រវែង ៤៤០ គ.ម ខេត្តកោះកុងមានឆ្នេរ​វែង​ជាង​គេ​ប្រវែង ២៣៧ គ.ម ខេត្តកំពតមានប្រវែង ៦៧គ.ម ខេត្ត​ព្រះសីហនុមានប្រវែង ១១០គ.ម និង​ខេត្ត​កែបមានប្រវែង ២៦គ.ម។

បើ​និយាយ​ពី​កោះ​នៅ​ដែន​សមុទ្រវិញ ខេត្ត​ទាំង ៤ ក៏​មាន​កោះ​ជាច្រើន​​លាតសន្ធឹង​ក្នុង​ដែន​សមុទ្រ ហើយ​កោះ​ខ្លះ​ត្រូវ​បានអភិវឌ្ឍ​ទៅ​ជា​កូនទីក្រុង​ ទីប្រជុំជន​ និង​តំបនកម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានបញ្ជាក់ប្រាប់​កម្ពុជា​ថ្មី នៅខេត្តកោះកុងមានកោះសរុប​ចំនួន​៣៥។ កោះ​ខ្លះ​តូច​មិន​ទាន់​មាន​ឈ្មោះ និងកោះ​ខ្លះ​ស្ថិត​នៅ​ដៃ​ព្រែក​សមុទ្រ។

កោះស្តេចខេត្តកោះកុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​អាជ្ញាធរ​បាន​​បញ្ជាក់ពី​​កោះ​​ដែល​មាន​ឈ្មោះ​ទាំង ២៣ ក្នុង​ដែន​សមុទ្រ​ខេត្ត​កោះ​កុង​ក្នុង​នោះ​មាន​៖

ទី១-កោះកុងក្រៅ មានផ្ទៃដី១០៥ គីឡូម៉ែត្រការ៉េ
ទី២-កោះស្ដេច មានផ្ទៃដី១.១ គីឡូម៉ែត្រការ៉េ
ទី៣-កោះស្មាច់មានផ្ទៃដី៣.៤ គីឡូម៉ែត្រការ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី៤-កោះអំពិលធំ មានផ្ទៃដី០.៣៤៤ គីឡូម៉ែត្រការ៉េ
ទី៥-កោះអំពិលកណ្ដាល មានផ្ទៃដី០.០២៦ គីឡូម៉ែត្រការ៉េ
ទី៦-កោះអំពិលតូច មានផ្ទៃដី០.១១២ គីឡូម៉ែត្រការ៉េ
ទី៧-កោះមូល មានផ្ទៃដី០.១៨៦ គីឡូម៉ែត្រការ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី៨-កោះនូ ឬកោះកណ្ដុរ មានផ្ទៃដី០.០២៤ គីឡូម៉ែត្រការ៉េ
ទី៩-កោះដំឡូង មានផ្ទៃដី០.០៦៥ គីឡូម៉ែត្រការ៉េ
ទី១០-កោះម្នាស់ មានផ្ទៃដី៣.៩ គីឡូម៉ែត្រការ៉េ
ទី១១-កោះតាទាម មានផ្ទៃដី០.៦ គីឡូម៉ែត្រការ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី១២-កោះយ៉ មានផ្ទៃដី១ គីឡូម៉ែត្រការ៉េ
ទី១៣-កោះគ្រួសារក្នុង មានផ្ទៃដី០.១៦ គីឡូម៉ែត្រការ៉េ
ទី១៤-កោះគ្រួសារក្រៅ មានផ្ទៃដី០.១២៥ គីឡូម៉ែត្រការ៉េ
ទី១៥-កោះគ្រួសារកណ្ដាល មានផ្ទៃដី០.២២៥ គីឡូម៉ែត្រការ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី១៦-កោះអណ្ដើក មានផ្ទៃដី០.០៦៤ គីឡូម៉ែត្រការ៉េ
ទី១៧-កោះខ្មោច (កោះរីករាយ) មានផ្ទៃដី០.១០៩ គីឡូម៉ែត្រការ៉េ
ទី១៨-កោះឆាន់ មានផ្ទៃដី០.៥ គីឡូម៉ែត្រការ៉េ
ទី១៩- កោះទទឹង មានផ្ទៃដី០.៨ គីឡូម៉ែត្រការ៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទី២០, កោះរកាស មានផ្ទៃដី០.០១៣ គីឡូម៉ែត្រការ៉េ
ទី២១-កោះពៅ មានផ្ទៃដី០.១៨ គីឡូម៉ែត្រការ៉េ
ទី២២-កោះសាន់ឈើរ៉ា មានផ្ទៃដី០.២៩៧ គីឡូម៉ែត្រការ៉េ
ទី២៣-កោះឡូយ មានផ្ទៃដី០.១៣៥ គីឡូម៉ែត្រការ៉េ។

ចំណែក​ខេត្តព្រះសីហនុ​ជា​ខេត្ត​ប៉ូលសេដ្ឋកិច្ច​ធំ​ទីពីរ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ។ ខេត្ត​នេះមាន​ការអភិវឌ្ឍ​លឿន​ដែលមាន​​កំពង់​ផែទឹកជ្រៅ​ ហើយ​រដ្ឋាភិបាល​បានកំណត់​ជា​ខេត្ត​ពហុ​វិស័យ​សម្រាប់​ការ​អភិវឌ្ឍ។

កោះរ៉ុងខេត្តព្រះសីហនុ

និយាយ​ពី​ដែន​កោះ​វិញ​ ខេត្ត​ព្រះសីហនុ​មាន​កោះ​សរុប​ចំនួន ៣២ ក្នុង​នោះរួមមាន៖

ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះកោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង 
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត

ចំណែក​កោះ​ ៣ ទៀត មាន​កោះតា កោះយាយ និង​កោះចៅ ដែល​កោះ​ទាំង​បី​ចុងក្រោយ​នេះ​ស្ថិត​ក្នុង​​ប្រជុំ​កោះ​ពូលូវៃ។

កោះសេះខេត្តកំពត

​ដោយឡែក​ខេត្ត​កំពតក៏​ជា​ខេត្ត​សក្តានុពល​ទេសចរណ៍ ហើយ​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ទាំង ៤ ដែល​ជាប់ឆ្នេរ​សមុទ្រ​។ យ៉ាង​ណា​មិញ ខេត្ត​មួយ​នេះ​មាន​កោះ​តែ ៣ ប៉ុណ្ណោះក្នុង​ដែន​សមុទ្រ​ក្នុង​នោះ​រួមមាន៖

១/-កោះសេះ ដែល​ជា​កោះធំ​ជាងគេ
២/-កោះគី
៣/-កោះ​ត្រងោល ឬ​ហៅ​ថ្មប៉ប្រះ​ទឹក ព្រោះ​កោះ​ត្រងោល​ពុំ​មាន​ស្មៅ​ដុះ ឬ​ដើមឈើ​ដុះ​នៅ​ឡើយ គឺ​គ្រប​ដណ្តប់​ដោយ​ថ្ម​នៅលើ​ផ្ទៃ​កោះ​ទាំងមូល​តែម្តង។

កោះសេះ​ដែល​ជា​កោះ​ធំ​ជាងគេ​លាត​សន្ធឹង​​ក្នុង​ដែន​សមុទ្រ​ខេត្ត​កំពត ត្រូវ​បាន​អង្គការ​ជា​ដៃគូ​កំពុង​ធ្វើការ​អភិវឌ្ឍន៍​ជាបណ្តើរៗ​ហើយ។

នៅក្នុង​ទឹកដី​ខេត្ត​កែប ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​គោលដៅ​ជា “តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់” ដែល​មាន​ការ​អភិវឌ្ឍទី​ក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ហើយនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ។

ក្នុង​ខេត្ត​កែប​មាន​កោះ​សរុប​ចំនួន​១២ និង​​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​១​។ លោក វ៉ៅ សុខា អភិបាល​រង​ខេត្ត​កែប​បាន​បញ្ជាក់ថា កាលពីមុន​ថាខេត្ត​កែប​មាន​កោះ​ចំនួន​១៣ ប៉ុន្តែ​ដោយសារ​កោះ​១ មិនមាន​ដើមឈើ​ដុះ​នៅលើ​នោះ ក៏បាន​កំណត់​កោះ​នោះ​ថា ជា​ថ្ម​ប៉ប្រះ​ទឹក​វិញ ក្រោយពី​បាន​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​លំ​ហ​សមុទ្រ។

កោះទន្សាយខេត្តកែប

ឈ្មោះកោះទាំង ១៣ នៅខេត្តកែប​មាន៖

១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-កោះស្ងួត (ថ្មប៉ប្រះទឹក)។

គួរ​បញ្ជាក់​ថា បណ្តាកោះនៅតាមសមុទ្រក្នុងខេត្តទាំងបួន មាន​កោះ​មួយ​ចំនួន​កំពុង​មាន​ការអភិវឌ្ឍន៍ដូចជា កោះពស់ កោះប្រឺស (ចន្លុះ) កោះរាជបុត្រ (សំពោច) កោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម