Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីនថា សេចក្តីថ្លែង​ការណ៏របស់អ្នករាយការណ៏ពិសេស អសប ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់

បានផុស

នៅ

អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Vitit Muntarbhorn កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីថ្លែងការណ៍មួយសម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួន ដែលគេអះអាងថា ជាអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សបានអះអាង​ថា​សេចក្តីថ្លែងការណ៏គ្មានមូលដ្ឋានផ្លូវច្បាប់ទេ គ្រាន់តែផ្អែកលើរបាយការណ៏របស់ក្រុមមនុស្សដែលមិនចូលចិត្តរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលគ្មានភស្តុតាងរឹងមាំ ចូលរួមដំណើការតាមនីតិវិធីរបស់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា របាយការណ៍នោះផ្អែកតែលើរូបភាពខាងក្រៅ និងរបាយការណ៏របស់ក្រុម ដែលមាននិន្នាការប្រឆាំងតែប៉ុណ្ណោះ វាមិនផ្អែកទៅលើស្ថានភាពជាក់ស្ដែង និងទិដ្ឋភាពច្បាប់នៅកម្ពុជា។ 

លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះគ្មានមូលដ្ឋានរឹងមាំផ្នែកច្បាប់ទាល់តែសោះ  និងមិនបានពិចារណា ថាតើសកម្មភាពទាំងអស់នោះ ជាសកម្មភាពបំពានច្បាប់ដែរឬទេ ហើយវាបង្កើតបានទៅជាបទល្មើសទៅលើបញ្ញត្តិច្បាប់របស់កម្ពុជាដែ ឬយ៉ាងណា?

បើតាមលោក ជិន ម៉ាលីន សេចក្តីថ្លែងការណ៏នោះ គ្រាន់តែផ្អែកទៅលើការសន្និដ្ឋាន និងរូបភាពប៉ុណ្ណោះ។ ជារូបភាពមានន័យថា ប្រសិនបើយើងអនុវត្តច្បាប់ទៅលើសកម្មជន គេចោទយើងថា រំលោភសិទ្ធិ ប៉ុន្តែសម្រាប់​សមត្ថកិច្ច គេមានមូលដ្ឋាន គេមានសក្ខីកម្មច្បាស់លាស់ និងការស៊ើបអង្កេត ដែលបញ្ជាក់ថា សកម្ម​ភាពទាំងអស់នេះ ជាសកម្មភាពល្មើសច្បាប់ ដែលត្រូវធ្វើការចោទប្រកាន់ និងដំណើរការតាមនីតិវិធីច្បាប់​ហើយដើម្បីការពារជនជាប់ចោទទាំងអស់នេះ គឺមានតែការស្វែងរកមូលដ្ឋានភស្តុតាងសក្ខីកម្មឲ្យបានរឹងមាំតាមផ្លូវច្បាប់ ហើយចូលរួមដំណើរការតាមនីតិវិធីរបស់តុលាការ ទើបអាចជួយពួកគេបាន។

លោក ជិន ម៉ាលីន បញ្ជាក់ដែរថា របាយការណ៍ ក៏ដូចជាសេចក្តីថ្លែងការណ៍ របស់ក្រុម ដែលមាននិន្នាការប្រឆាំង គឺគ្មានមូលដ្ឋានផ្លូវច្បាប់រឹងមាំនោះទេ ក្រៅតែពីធ្វើការចោទប្រកាន់ ពីការធ្វើទុកបុកម្នេញ ដូច្នេះការធ្វើរបាយការណ៍ការធ្វើសេចក្តីថ្លែងការណ៍ ដែលមិនមានមូលដ្ឋានរឹងមាំផ្នែកច្បាប់ ក្រៅតែពីការចោទប្រកាន់​ “វាអត់មានឥទ្ធិពលផ្នែកច្បាប់នោះទេ នៅក្នុងសង្គមប្រជាធិបតេយ្យ” ចំណែកសមត្ថកិច្ច ដែលមានមូលដ្ឋាន មានសក្ខីកម្ម មានភស្តុតាង រឹងមាំ ដោយផ្អែកលើទិដ្ឋភាពច្បាប់របស់កម្ពុជា ដូច្នេះមធ្យោបាយតាមផ្លូវច្បាប់ មានតែមួយគត់ គឺការស្វែងរកភស្តុតាង មូលដ្ឋានច្បាប់រឹងមាំ ហើយចូលរួមតាមនីតិវិធីរបស់តុលាការ។

កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅថ្មីៗនេះ លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា រួមជាមួយអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន​៤រូបទៀត បានចេញសេចក្តីថ្លែងការណ៏មួយ សម្តែងកង្វល់ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើមនុស្សមួយចំនួនរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ លោក កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្រ្ត និងលោក មាន ព្រហ្មមុនី ដោយសំអាងថា ពួកគេហាក់ដូចជាត្រូវបានឃុំខ្លួនដោយបំពាន និងដកហូតសេរីភាព ដោយគ្រាន់តែធ្វើការឆ្លើយតបទៅនឹងការងារស្របច្បាប់ និងសន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅប្រទេសកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម