Connect with us

ព័ត៌មានជាតិ

ថ្ងៃ​នេះ កុមារ​និង​យុវវ័យ​ ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ នៅ​ខេត្តរតនគិរី​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីជូនដំណឹង ស្តីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កុមារ និង​យុវវ័យ​ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ចេញ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​រតនគិរី សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​មាតា បិតា ឬ​អាណាព្យាបាល​កុមារ និង​យុវវ័យ​នៅក្នុង​ក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី ឲ្យ​បាន​ជ្រាបថា មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី និង​រៀបចំ ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែល​កំពុង​រស់នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ និង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ចន្ទទី​១៦ ខែសីហា ឆ្នាំ​២០២១ តទៅ​។ ពេលព្រឹក​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី ដល់​ម៉ោង​១១​និង​៣០​នាទី និង​រសៀល​ចាប់ពី​ម៉ោង​១៣​និង​៣០​នាទី ដល់​ម៉ោង​១៧​និង​០០​នាទី​។ នៅ​ទីតាំង​វិទ្យាល័យ​សម​ហ​តេច​ឪ​-​សម្តេចម៉ែ ស្ថិតក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​នៅក្នុង​ដំណើរ​ចាក់​វ៉ាក់សាំង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតា បិតា ឬ​អាណាព្យាបាល​ទាំងអស់ ត្រូវ​នាំ​កូនៗ​របស់ខ្លួន​ដែលមាន​អាយុ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ មក​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ត្រូវយក​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​(​ថតចម្លង​)​ពាក់ព័ន្ធ​រួមមាន៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​(​ប្រសិនបើ​មាន​) សំបុត្រកំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​។​

​សូមបញ្ជាក់​ជូន​ថា ការចាក់​វ៉ាក់សាំង​នេះ គឺធ្វើឡើង​សម្រាប់តែ​កុមារ និង​យុវវ័យ​ដែល​កំពុង​រស់នៅក្នុង​សង្កាត់​ទាំង​៤​នៃ​ក្រុង​បាប​លុង ខេត្តរតនគិរី​ប៉ុណ្ណោះ​។ ដោយឡែក​សម្រាប់​ស្រុក​ដទៃទៀត និង​ត្រូវ​បន្ត​ចាក់​ជូន​នៅពេល​បន្ទាប់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដំណឹង​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតា បិតា ឬ​អាណាព្យាបាល​កុមារ និង​យុវវ័យ​ទាំងអស់​ក្នុង​ក្រុង​បាន​លុង ជ្រាប​ជា​ព័ត៌មាន និង​អញ្ជើញ​នាំ​កូនៗ​របស់ខ្លួន មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ពេលវេលា និង​ទីកន្លែង​ខាងលើ​កុំបី​ខាន​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៩ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣១ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៤៣ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម