Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន ក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌

បានផុស

នៅ

លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ:និងក្រមសីលធម៌ជានិច្ច ព្រោះវិស័យសារព័ត៌មាន គឺពិតជាមានសារៈសំខាន់បំផុត។

លោកបានថ្លែង ដោយសង្កត់ធ្ងន់ដូច្នេះ ថា វិស័យសារព័ត៌មាន គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការបញ្ជូនព័ត៌​មានគ្រប់ទីកន្លែង គ្រប់ពេលវេលា ទៅកាន់មហាជនគ្រប់រូបភាព ដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាល:ទេស:ណា ក៏ដោយ។

រដ្ឋលេខាធិការ ក្រសួងព័ត៌មានរូបនេះ បានលើកឡើងបន្តថា ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ជូនព័ត៌មានទាំងនោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ក្នុងករណីដែលសាម៉ីខ្លួន ឬអង្គភាពសារព័ត៌មានផ្សព្វផ្សាយចេញទៅ វាលើសពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើសពីការពិត ឬនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ។

លោក សាម៉ន បណ្ឌិត្យ បានបន្ថែមថា​ ដូច្នេះអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មាន គប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ: និងក្រមសីលធម៌ជានិច្ច។ ការងារអ្វីក៏ដោយ ប្រសិនបើយើងធ្វើហួស ពីបន្ទាត់ព្រំដែន វារមែងតែងជួបគ្រោះថ្នាក់ ជាក់ជាពុំខាន៕ (ដោយ)៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម