Connect with us

ព័ត៌មានជាតិ

អាជីករផ្សារដងទង់ ពុះកព្ជ្រោលចង់លក់ដូរវិញ ខណៈអាជ្ញាធរមិនទាន់សម្រេចឲ្យដំណើរការ

បានផុស

នៅ

ក្រុមអាជីវករ​ជាច្រើន​នាក់ បាន​ពុះ​ក​ព្ជ្រោ​ល​នាំគ្នា​រៀបចំ​សម្អាត​តូប​លក់ដូរ​ក្នុងនិង​ក្រៅ​ផ្សារ​ដងទង់ បន្ទាប់ពី​មានការ​ដើរ​ខ្សឹបខ្សៀវ​បើក​ខៀវ​ពី​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់​ថា​ បើក​ដំណើរការ​អាជីវកម្ម​នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ​។ តែ​អាជ្ញាធរ​ក្រុង​ខេ​មរ​ភូ​មិន្ទបដិសេធ​មិន​អនុញ្ញាតឱ្យ​។​

ក្រោយ​មានការ​ដើរ​ប្រាប់តៗ​គ្នា​​ក្រុមអាជីវករ​ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារ​ពី​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ និង​គូកន​របស់ខ្លួន​ថា​ នឹងមាន​ការបើកទ្វារ​ដំណើរការ​ផ្សារ​ដងទង់ គេ​សង្កេតឃើញ​មាន​ក្រុមអាជីវ​ករ​មួយចំនួនធំ​ហាក់​មានចិត្ត​ពុះ​ក​ព្ជ្រោ​ល​នាំគ្នា​មក​លក់ដូរ​ទាំង​គ្មាន​ការភ័យខ្លាច​រឿង​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាជីវករ​ដែល​បើក​តូប​លក់ដូរអះអាងថា គឺ​ដោយសារ​តែមាន​តាម​ការ​ប្រាប់តៗ​គ្នា​ពី​លោក ​ម៉ក់ ណុ​ច ដែលជា​ប្រធាន​ផ្សារ​ដងទង់ ហើយ​កូនចៅ​របស់គាត់​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា​ ម្សិលមិញ​ថា ​មក​លក់​ដូរ​ក្នុង​ផ្សារ​វិញ​បាន​ហើយ​។ អា​ជីករ​បន្ថែមថា ព្រោះតែ​ចិត្ត​ចង់​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​វិញ​ក្រោយ​អាក់ខាន​លក់ដូរ​ជិត​២​ខែ ទើប​ចេះតែ​មក​បើក​តូប​លក់​។​

អំឡុងពេល​បើក​តូប​លក់ ហើយ​ក្រុម​អ្នកសារព័ត៌មាន​សម្ភាសន៍ គេ​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​នគរបាល ចុះ​ប្រាប់​ឱ្យ​បិទតូប​លក់​វិញ​ជាបន្ទាន់​ព្រោះ​មិនទាន់មាន​លិខិត​ឯកសារ​សម្រេច​ណាមួយ​ពីថ្នាក់ដឹកនាំ​ខេត្ត​កោះកុង​នោះទេ ដូច្នេះ​អនុវត្ត​វិធាន​ការបន្ត​។

ភ្លាមៗ​អាជីវករ​ក៏​ដាក់​ច​ម្ងល់​សួរ​មក​ក្រុម​អ្នកសារព័ត៌មាន​ឱ្យជួយ​ពួកគាត់ ទី​១ ពួកគាត់​ចង់ដឹងថា​ តើ​ពេល​ណា​អាច​បើកទ្វារ​ផ្សារ​លក់ដូរ​បានទេ​? ទី​២ ប្រសិន​មិនទាន់​អាច​បើក​ផ្សារ​បាន ថា​តើ​រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ និង​ខេត្តកោះកុង រក​ទីតាំង​សមស្រប​ណាមួយ​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពួកគេ​បាន​ប្រកប​អាជីវ​កម្ម គ្រាន់​ស្វែងរក​ចំណូល​ខ្លះមក​ចិញ្ចឹម​ជីវភាព​គ្រួសារ​?

ទាក់ទិន​នឹង​ការ​ល្មើ​សនឹង​បទបញ្ជា​របស់លោក​ស្រី​ មិថុនា ភូ​ថង អំពី​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺកូ​វីដ​១៩ ជាពិសេស​ប្រភេទ​កូ​វីដ​Delta ជា​ថ្នូរ​អនុញ្ញាតឱ្យ​អា​ជីករ​ចូល​បើក​តូប​លក់ដូរ គឺ​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ចេញមុខ​បកស្រាយ​ថា កាលពី​ថ្ងៃទី​១២ ខែសីហា​កន្លងទៅ អាជ្ញាធរ​បើក​ការប្រជុំ​បន្ទាន់​មួយ​រវាង​លោក​ ទូ សាវុធ អភិបាលរង​ខេត្តកោះកុង និង​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ​ដងទង់ លើ​ការ​ប្រមូល​មតិ​ស្នើសុំ​លោកស្រី​ មិថុនា ភូ​ថង ពិនិត្យ​សម្រេច​ឱ្យមាន​ការបើក​ផ្សារ​ឡើងវិញ​។

លោក​អភិបាលក្រុង​ខេ​ម​ភូមិន្ទនិយាយទៀតថា សំណើ​ររបស់​រដ្ឋបាល​ក្រុង​ខេមរភូមិន្ទ​ពុំទាន់​មានការ​សម្រេច​ណាមួយ​ពី​អភិបាលខេត្ត​ទេ ហើយ​ទំនងជា​ប្រធាន​ផ្សារ​ដងទង់​ស្តាប់​មិន​ច្បាស់ ទើប​ដើរ​ប្រាប់​អាជីវករ​អោយមក​លក់ដូរ​ថ្ងៃនេះ​តែម្តង​។ តែ​ឥឡូវ​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ណែនាំ​បិទតូប​លក់​អស់ហើយ​។​

ទោះបីជា​លោក ឈេ​ង សុវណ្ណ អភិបាលក្រុង​ខេមរភូមិន្ទ លើកឡើង​ដូច្នេះ​ក៏ដោយ ក៏ការលក់ដូរ​បែប​អ​នា​ធិបតេ​យ្យ​តាម​ដងផ្លូវ ឬ​តំបន់ហាមឃាត់​បន្ត​លក់ដូរ​ដដែល​គ្មាន​ខ្វាយខ្វល់​នឹង​ជំងឺ​កូ​វីដ​១៩​ក្រោយ​មាន​នគរបាល​ចុះ​ណែនាំ​បានតែ​បន្តិច ពេល​សមត្ថកិច្ច​ដើរចេញ​សកម្មភាពលក់ដូត្រឡប់មកវិញ​ដដែល​។

កម្ពុ​ជាថ្មី ក៏បាន​សុំ​ការពន្យល់​ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ដែរ​ជុំវិញ​ករណីនេះ ដោយ​លោកស្រី សង្កត់ធ្ងន់​យ៉ាងច្បាស់​ថា លោកស្រី​បាន​បញ្ជា​ឱ្យ​អភិបាលក្រុង​ខេ​រម​ភូមិន្ទ​តាមដាន​អនុវត្ត​វិធាន​ការឱ្យ​ល្អិតល្អន់​បំផុត ចៀសវាង​ធ្វេសប្រហែស ករណី​អា​ជីក​រណា​រឹងទទឹង​បន្ត​លួច​បើក​លក់ដូរ ចេញ​លិខិត​ព្រមាន ហើយ​មិន​អនុវត្ត​ទៀត​យក​សេចក្តីសម្រេច​ពិន័យ​អន្តរកាល​មក​អនុវត្ត​តែម្តង​។

លោកស្រី​អភិបាលខេត្ត អះអាង​ដែរ​ថា ក៏ប៉ុន្តែ​លោក​អភិបាលក្រុង​មិនបាន​យកទៅ​អនុវត្តតាម​ពី​អ្វីដែល​លោកស្រី​ដាក់​គោលការណ៍​ឱ្យ​អនុវត្ត​។ រដ្ឋបាលខេត្ត​ពិតជា​យល់​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​អាជីវករ​អំឡុងពេល​កូ​វីដ តែ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ ពិសេស​ពលករ​មកពី​ប្រទេស​ថៃ​ប្រឈម​នឹង​ការផ្ទុក​មេរោគ​Delta​នៅតែ​សញ្ញា​ក្រហម​មិនទាន់​អាច​ទប់ស្កាត់បាន​ល្អប្រសើ​រ​១០០​ភាគរយ​ទេ ទើប​មិនអាច​អនុញ្ញាតឱ្យ​បើក​ផ្សារ​បាន​៕

អត្តបទ ៖ សិរី​វឌ្ឍនៈ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម