ឃុំខ្លួនកូនប្រសារ និងកូនបង្កើត ដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃុំខ្លួនកូនប្រសារ និងកូនបង្កើត ដែលចាក់គ្នាបណ្ដាលឱ្យឪពុកស្លាប់

បានផុស

នៅ

កូនបង្កើត និងកូនប្រសារដែលទាស់ទែងគ្នា ហើយយកកាំបិតចាក់គ្នា ឪពុកចូលទៅជួយបែរជាត្រូវចំពោះឪពុកស្លាប់ ត្រូវបានចៅក្រមស៉ើបសួរសាលាដំបូងសម្រេចចេញដីកាឃុំខ្លួនដាកើពន្ធនាគារក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃុំខ្លួននេះក្រោយពី លោកម៉ុត ដារា ជាតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយចាត់បញ្ជូនទៅ​ចៅក្រមស៊ើបសួរដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំសវនាការផ្តន្ទាទោសតាមអំពើដែលជនល្មើសបានប្រព្រឹត្ត។

ជនសង្ស័យជាប្តីជាកូនប្រសារឈ្មោះ ហេង សៅរស្មី អាយុ ៣១ ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុនសូហ្វែរអាយុ២៨​ ឆ្នាំជាកូនបង្កើត អ្នកទាំងពីរប្រកបមុខរបរលក់អនឡាញ។ ជនរងគ្រោះឈ្មោះប៊ុន វណ្ណា ជាឪពុក អាយុ៥៩ឆ្នាំ។

ពួកគេស្នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតតាមបណ្តោយផ្លូវប៉េតុងក្នុង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីប្តីប្រពន្ធពីរនោះបានរកឃើញជាប់ពាក់ពន្ធអំពើឃាតកម្មចាក់សម្លាប់ឪពុក។

ដើមចមនៃសំណុំរឿងអំពើឃាតកម្មកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១ប្តីប្រពន្ធពីរនាក់មានជម្លោះឈ្លោះប្រកែកគ្នារហូតក្លាយទៅជាអំពើហឹង្សាកាប់ចាក់ក្នុងគ្រួសារដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ​។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងប្តីប្រពន្ធពីរនាក់នោះបានឈ្លោះប្រកែកគ្នាដែលប្រពន្ធបានចោទប្រកាន់ប្តីថា មានស្រីលួចលាក់ខាងក្រៅផ្ទះ។ ការចោទប្រកាន់ពីសំណាក់ស្ត្រីជាភរិយាថាប្តីមានស្រីលួចលាក់ក្រៅផ្ទះនេះបានធ្វើឲ្យប្តីមានការតបតទើបកើតជាជម្លោះដោយប្រើអំពើហិង្សារវាយតប់គ្នាទៅវិញទៅមក។

សាក្សីបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលគ្រួសារមួយនេះឈ្លោះទាស់ទែងគ្នាតែរឿងប្រចណ្ឌនោះ។ដោយសម្លេងស្រែកជេរបញ្ចោនិងវាយកាប់ចាក់គ្នាលាន់ឮកងរំពងពេញក្នុងផ្ទះរវាងប្តីប្រពន្ធទាំងពីរដែលធ្វើឲ្យមានការភ្ញាក់ដល់អ្នករស់នៅជិតខាងនោះជាហេតុធ្វើឲ្យបុរសជាឪពុកដែលមានវ័យចំណាស់​ បានដើរចូលទៅឃាត់​ និងជួយចាប់កូនបង្កើតនិងកូនប្រសារកុំឲ្យឈ្លោះទៀត។

ប៉ុន្តែស្របពេលនោះកូនស្រី​បានស្ទុះទៅយកកាំបិតសាំងគីមពីក្បាលដំណេកបម្រុងចាក់ប្តីតែត្រូវឪពុកនិងប្តីចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិតជាហេតុធ្វើឲ្យស្ត្រីជ្រុលដៃចាក់ទៅលើឪពុក​ ជាច្រើនកាំបិតបណ្តាលឲ្យឪពុករងរបួសធ្ងន់ធ្ងរនឹងហូរឈាមស្រោចពេញដងខ្លួន។

ភ្លាមនោះប្តីប្រពន្ធទាំង​ នាក់បានស្រវេស្រវាដឹកឪពុកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យឈាមលោកអ្នកមានគុណហូរច្រើនពេកជនរងគ្រោះក៏បានលាចាកលោកដោយមិនវិលត្រឡប់ដោយស្នាដៃកូនទាំងពីរនាក់នេះតែម្តងទៅ។

បន្ទាប់ពីឪពុកស្លាប់បាត់បង់ជីវិតហើយជនសង្ស័យបានដឹកសពឪពុកត្រឡប់ទៅផ្ទះវិញទើបស្ត្រីជាកូនបង្កើតបានរាយការណ៍ជូនសមត្ថកិច្ចប្រាប់ពីដំណើររឿងដែលបានកើតឡើងដោយពួកគេក៏មិនបានគេចវេសពីហេតុការនោះដែរ ៕ អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤៦ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥៦ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services