Connect with us

ព័ត៌មានជាតិ

ដល់វគ្គ​ចាញ់ធ្លាក់ក្នុងវគ្គជម្រុះដោយគណៈកម្មការ កម្មវិធី​វង់តន្ត្រីខ្មែរ រដូវកាលទី២

បានផុស

នៅ

ឆ្លងកាត់វគ្គទី១ ដែលជាវគ្គជម្រើសដំបូង និងវគ្គទី២ ជាវគ្គតម្រង់ទិស ពេលនេះកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាល​ទី២ បានឈានមកដល់វគ្គជម្រុះដោយគណៈកម្មការហើយ។ នៅក្នុងវគ្គនេះ បេក្ខជនទាំង ៣០ក្រុម និងទោល ដែលបានជាប់ក្នុងវគ្គជម្រើសដំបូង នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែង ដោយមានតែបេក្ខជន ២០ក្រុម និងទោលតែប៉ុណ្ណោះ ដែលអាចឆ្លងទៅកាន់វគ្គបន្ទាប់ គឺវគ្គកំពូលទាំង ២០ ឬ Top20។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា វគ្គជម្រុះដោយគណៈកម្មការ គឺមានការបែងចែកជា ៤សប្ដាហ៍ ហើយសប្ដាហ៍ទី៤ គឺជាថ្ងៃប្រកាសលទ្ធផលរួម របស់បេក្ខជនទាំង ៣០ក្រុម និងទោល។ ក្នុងសប្ដាហ៍ទី១នេះ បេក្ខជនចំនួន ៨ក្រុម និងទោល បានបង្ហាញសមត្ថភាពចំពោះមុខគណៈកម្មការទាំងរូប លើវិញ្ញាសាផ្សេងៗគ្នា រួមមានរបាំបុរាណ ចម្រៀងភ្លេងការ ចាប៉ីដងវែង ល្ខោនបាសាក់ និងវង់ភ្លេងពិណពាទ្យ។

បេក្ខជនទាំង៨​ ក្រុមនិងទោល ដែលបានបង្ហាញផ្ទាំងសិល្បៈទស្សនីយភាពផ្សេងៗគ្នារួមមាន៖ ក្រុមសិរីភទ្រ មកពីខេត្តស្វាយរៀង (វិញ្ញាសា របាំបុរាណ), ក្រុមមហាជនវត្តកំពូលភ្នំឈើកាច់ មកពីខេត្តព្រៃវែង (វិញ្ញាសា វង់ភ្លេងពិណពាទ្យ), កុមារី សំ ប៉ូលីដា មកពីខេត្តព្រៃវែង (វិញ្ញាសាចម្រៀងភ្លេងការ), កុមារី ស៊ី សុដាយណា មកពីរាជធានីភ្នំពេញ (វិញ្ញាសា របាំបុរាណ), ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ (វិញ្ញាសា វង់ភ្លេងពិណពាទ្យ), លោក សេង សាវ៉េត មកពីខេត្តកំពត (វិញ្ញាសា ចាប៉ីដងវែង), ក្រុមកុញ្ជរជ័យ មកពីរាជធានីភ្នំពេញ (វិញ្ញាសា វង់ភ្លេងពិណពាទ្យ)  និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មកពីខេត្តព្រៃវែង (វិញ្ញាសា ល្ខោនបាសាក់)។

ជាមួយគ្នានោះ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលរៀបចំ និងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ នឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាវគ្គជម្រុះដោយគណៈកម្មការ សប្ដាហ៍ទី២ ដែលបេក្ខជនចំនួន ៨ក្រុម និងទោលផ្សេងទៀត នឹងបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈវីដេអូ ទៅកាន់គណៈកម្មការទាំង ៤រូប។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម