Connect with us

ព័ត៌មានជាតិ

តើសាលារៀនអាចបើកដំណើរការឡើងវិញនៅចុងឆ្នាំនេះដែរ ឬទេ?

បានផុស

នៅ

ដើម្បីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ចូលសហគមន៍ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ការអនុវត្ត៣ការពារ៣កុំ មានទាំងការបិទខ្ទប់តំបន់ឆ្លងខ្ពស់ ដាក់បម្រាមគោចរ និងយុទ្ធនាការចាក់វ៉ាក់សាំងរហូតដល់កុមារអាយុចាប់ពី១២ឆ្នាំឡើងជាដើម។ បើតាមស្ថានភាពបច្ចុប្បន្ន តើសាលារៀនអាចបើកដំណើរការឡើងវិញនៅចុងឆ្នាំនេះដែរ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនៅទៅនឹងសំណួរនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកឡើងថា លទ្ធភាពបើកសាលារៀនឡើងវិញគឺអាស្រ័យលើការចូលរួមពីគ្រប់មជ្ឈដ្ឋានជាមុនសិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទាក់ទងទៅនឹងលទ្ធភាពបើកសាលារៀនឡើងវិញនៅចុងឆ្នាំនេះបាន ឬមិនបាន គឺអាស្រ័យលើការចូលរួមទប់ស្កាត់របស់ប្រជាពលរដ្ឋទាំងអស់គ្នា។

​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “ដូចជានៅពេលនេះ រដ្ឋាភិបាលកំពុងដាក់ចេញនូវយុទ្ធនាការដើម្បីផ្សព្វផ្សាយ អប់រំ ជាយុទ្ធនាការជាតិ មានន័យថាធ្វើទូទាំងប្រទេសទាំង២៥រាជធានីខេត្ត ធ្វើទាំងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ធ្វើទាំងថ្នាក់ភូមិ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យមានការឆ្លងនូវវីរុសកូវីដ-១៩”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍បន្តថា ការចូលរួមទប់ស្កាត់ការឆ្លងមេរោគ​កូវីដ-១៩ទាំងអស់គ្នា បើនៅក្នុងរយៈពេល១ខែ ២ខែខាងមុខទៀតនេះ យើងនឹងអាចសង្ឃឹមថា ​ការរីករាលដាលនៃវីរុសកូវីដ-១៩ នឹងមានការធ្លាក់ចុះ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អ៊ីចឹងបើមានការធ្លាក់ចុះ យើងនឹងបន្តអនុវត្តវិធានការបស់យើង​ អ៊ីចឹងវានឹងអាចផ្ដល់លទ្ធភាពសម្រាប់យើងក្នុងការគិតគូរ បើកសាលារៀនឡើងវិញ ហើយក៏អាស្រ័យទៅលើការចាត់ចែងរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ តើគាត់បានត្រៀមរួចរាល់កម្រិតណា។ ម៉្យាងទៀតក៏ត្រូវការឱ្យមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរបស់យើងផងដែរ”។​

គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហានេះ អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែកម្ភៈ រហូតមកដល់ថ្ងៃទី១៥ ខែសីហានេះ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានចំនួន៨,៩៤៨,៣៧៧នាក់។ ក្នុងនោះក្រុមអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន៨៣៩៦៥៧០នាក់ ស្មើនឹង៨៣.៩៧ភាគរយធៀបនឹងគោលដៅ១០លាននាក់។ និងក្រុមអ្នកមានអាយុចាប់ពី១២ឆ្នាំរហូតដល់អាយុ១៧ឆ្នាំ ដែលបានចាក់ចាប់ពីថ្ងៃទី១ ខែសីហានេះមានចំនួន២៧៦,៣៦១នាក់ ស្មើនឹង២៨.០៥ភាគរយធៀបនឹងគោលដៅ១,៩៦៦,៩៣១នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៧ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៥ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម