Connect with us

ព័ត៌មានជាតិ

អង្គការសុខភាពពិភពលោក កោតសរសើរកម្ពុជាគ្រប់គ្រងជំងឺកូវីដបានល្អ តែកុំប្រហែសមេរោគបំប្លែងថ្មី​

បានផុស

នៅ

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បានធ្វើការ​កោតសរសើរ​ប្រ​ទេស​កម្ពុជា​ ដែល​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​បានល្អ​ប្រសើរ ​តែ​កុំ​ប្រហែស​មេរោគ​បំប្លែង​ថ្មី​ដែល​កំពុង​រាតត្បាត​នៅក្នុង​សហគមន៍​។​

ថ្លែង​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ជាតិ ក្រោម​ប្រធានបទ​«​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ១៩»​នៅ​ថ្ងៃទី​១៦ ខែសីហា នេះ លោកស្រី​ លី អាយ​ឡិន ប្រធាន​អង្គការ​សុខភាព​ពិភពលោកប្រចាំ​កម្ពុជា​បាន​ថ្លែងថា ​«​រយៈពេល​ចុងក្រោយ​នេះ ​កម្ពុជា​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​ល្អប្រសើរ​ទើប​ធ្វើ​ឲ្យ​មេរោគ​ថមថយ​ឥទ្ធិពល​នៃ​ការ​ចម្ល​ង​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី លី អាយ​ឡិន បាន​បន្តថា កម្ពុជា​រៀបចំ​ដំណើរការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការចម្លង​មេរោគ​កូ​វិដ​១៩​បាន​យ៉ាង​ល្អប្រសើរ ហើយ​កម្ពុជា ​គឺជា​ប្រទេសមួយ​ទទួលបាន​ជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ប៉ាស៊ី​ហ្វិ​ក​ខាងលិច​។​ ទោះយ៉ាងណា​លោកស្រី​រំលឹក​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​បន្ថែមទៀតព្រោះថា​ មេរោគ​បំប្លែង​ថ្មី​កំពុង​រាតត្បាត​ក្នុង​សហគមន៍​នៅឡើយ​។​

ចំណែក​លោកស្រី​ប្រធាន​អង្គការ​​យូ​នី​សេ​ហ្វ​ ប្រចាំ​កម្ពុជា​វិញ​បានលើកឡើង​ដែរ​ថា នៅក្នុង​ដំណាក់កាល​នេះ ​កម្ពុជា​ ជិត​ឈានដល់​ការគ្រប់គ្រង​មេរោគ​ដ៏​កាច​សាហាវបាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​មិនត្រូវ​បន្ធូរដៃ​ឡើយ នៅពេល​យើង​ជិត​ដល់​គោលដៅ​ហើយ​នោះ គឺ​ត្រូវតែ​ប្រយ័ត្ន និង​រួបរួមគ្នាទើប​ផល​អវិជ្ជមាន​មិនអាច​វិលត្រឡប់​មកវិញ ។​

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្តបាន​យ៉ាង​រលូន​។ តែ​ក៏មាន​ពលរដ្ឋ​មួយ​ចំនួន​តូចមិនបាន​គោរព​តាម​នោះឡើយ ដោយ​សំអាង​លើ​ការចាក់​វ៉ាក់សាំង​រួចហើយ​មិនមាន​ឆ្លង​ជំងឺ​នេះ​ទៀត​ទេ​។​

លោកស្រី​បាន​បន្តថា ​ការយល់​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​ព្រោះថា ​បើទោះជា​មាន​វ៉ាក់សាំង​ក្នុងខ្លួន​ក៏ដោយក៏​ត្រូវ​តែ​ការពារ​ដែរ​ ពិសេស​វិធានការ​៣​ការពារ​និង​៣​កុំ​ដែល​បានដាក់​ចេញ​ដោយ​ប្រមុខរដ្ឋាភិបាល​។​

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​ «​ទោះបី​ជាមាន​កិច្ចខិតខំប្រឹង​ប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អង្គការ​ជាតិ អន្តរជាតិ វិស័យ​ឯកជននិង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នាពេល​កន្លងមកនេះបានរួម​ចំណែក​ក្នុងការ​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេសពពួក​បំប្លែង​ថ្មី ដូចជា អាល់​ហ្វា និង​ដែល​តា ក្នុង​កម្រិត​ណាមួយ​ក្តី យើង​ក៏​មិនត្រូវមាន​អារម្មណ៍​ស្កប់ស្កល់​នឹង​អ្វី​ដែលជា​សមិទ្ធផល​ដែល​យើង​ទទួលបាន​យ៉ាង​លំបាក​នេះ​..​យើង​ត្រូវតែ​រួបរួមគ្នា​ជា​បន្តទៅទៀត ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង និង​បាត់បង់​អាយុជីវិត​ជា​បន្ថែមទៀត នៅក្នុង​បរិបទ​នៃ​ការ​ប្រយុទ្ធ​ជំងឺ​កូដ​-១៩ នេះ​»​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ​២០២១​ កម្ពុ​ជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៨៦០៤១​នាក់​ អ្នកជាសះស្បើយ​ចំនួន​៨១២០២​នាក់ ​និង​អ្នកស្លាប់​ចំនួន​១៧០៤​នាក់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម