Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មស្នើដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ចូលរួមកែសម្រួលសេចក្តីព្រាងយន្តការអនុគ្រោះ​ពន្ធទូទៅថ្មី២០២២របស់ចក្រភពអង់គ្លេស​

បានផុស

នៅ

​​ក្រសួងពាណិជ្ជកម្ម​ស្នើ​ដល់​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ចូលរួម​កែសម្រួល​សេចក្តីព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​២០២២​របស់​ចក្រភព​អង់គ្លេស​ដើម្បី​ឱ្យមាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ ប្រកប​ដោយ​តម្លាភាព និង​បរិ​យា​ប័ន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​១៦​ សី​ហា នេះ​ឲ​ដឹងថា​ក្រសួង​មាន​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជា​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ឱ្យបាន​ជ្រាបថា ចក្រភព​អង់គ្លេស​បានប្រកាស​ជូន​ដំណឹង​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទាំង​វិស័យ​ឯកជន និង​សាធារណៈ ជាពិសេស​ក្រុមហ៊ុន​នាំ​ទំនិញ​ចូល​ទីផ្សារ​ចក្រភព​អង់គ្លេស អំពី​សេចក្តីព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​។​

ក្រសួង​បាន​បន្តថា​ក្នុង​ដំណើរការ​នៃ​ការរៀបចំ​សេចក្តីព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​នេះ ចក្រភព​អង់គ្លេស​ផ្តល់ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ប្រឹក្សា​យោបល់​សាធារណៈ ប្រមូល​ធាតុ​ចូល និង​សំណូមពរ តាមរយៈ​ការបំពេញ​នូវ​កម្រង​សំណួរ ដើម្បី​ចូលរួម​កែសម្រួល​លក្ខខណ្ឌ​តម្រូវ និង​នីតិវិធី ឱ្យមាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ ប្រកបដោយ​តម្លាភាព និង​បរិ​យា​ប័ន្ន​។ បន្ទាប់ពី​ទទួលបាន​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ចក្រភព​អង់គ្លេស​នឹង​ពិនិត្យ​សម្រេច ដាក់ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​មួយ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០២២​ខាងមុខ​។​

ក្រសួង​ប​នា​បន្តទៀតថា « ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម​សូម​ជម្រាបជូន​ដំណឹង​ដល់ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជា​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់ ចូលរួម​ឆ្លើយ​នូវ​កម្រង​សំណួរ តាមរយៈ​គេហទំព័រ​ផ្លូវការឱ្យបាន​ត្រឹម​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១»​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម​៖

១-​លោក ស៊ី បា​ទិ​ត្យ អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ​៖ ០១២ ៩៤៨ ៤៨៤

២-​លោក ខុង ប៊ុន​រ័ត្ន អនុប្រធាននាយកដ្ឋាន ទូរស័ព្ទ​៖ ០១២ ៣០៤ ០១១

៣-​លោក ជី សុថា​រិ​ទ្ធ ប្រធានការិយាល័យ ទូរស័ព្ទ​៖ ០១៦ ៤៣២ ៤៤៤

៤-​លោកស្រី ម៉ក់ ច័ន្ទ​សុវណ្ណ​វ​ល័​ក្ខ អនុប្រធាន​ការិយាល័យ ទូរស័ព្ទ​៖ ០១២ ៦៩២ ០៨៨៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម