Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ឧបត្ថម្ភ​ភេសជ្ជៈ​១០​ម៉ឺន​ដប ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ បានប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅ​ខេត្ត​ទាំង ៨ ជាប់​ព្រំដែន​ប្រទេស​ថៃ​ដែល​បាន​បិទ​ខ្ទប់ និង​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វីដ ជាពិសេស​ជាពិសេស​វីរុស​បម្លែង​ថ្មី Delta ដោយបាន​ឧបត្ថម្ភ​ទឹក​ពិសា​អង្គរ​ពូ​រ៉ូ និង​ភេសជ្ជៈ Sting Espresso របស់ខ្លួន សរុប​ចំនួន ១០ ម៉ឺន​ដប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹក​ពិសា និង​ភេសជ្ជៈ​ទាំងនេះ ត្រូវបាន​ឧបត្ថម្ភ​ដល់ រដ្ឋបាលខេត្ត​ទាំង​៨ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង​កោះកុង។

​លោក Onno Rombouts អគ្គនាយក​គ្រប់គ្រង​ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា «​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើងទាំងអស់គ្នា ដែល​ត្រូវ​រួបរួមគ្នា។ យើង​សង្ឃឹមថា ការ​បរិច្ចាគ និង​ការរួមចំណែក​របស់​យើង​អាចជួយ​សម្រាល​តម្រូវកា​រ​ចាំបាច់​នៅក្នុង​តំបន់ ជាពិសេស​អាចឆ្លើយតប​បន្ទាន់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ ក៏ដូចជា​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់​របស់​បុគ្គលិក​សុខាភិបាល ក្រុមការងារ​ជួរមុខ និង​សហគមន៍​ងាយ​រងគ្រោះ​»​។ លោក​ក៏​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល រួមទាំង​បុគ្គលិក​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ក្រុមការងារ​ជួរមុខ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ឧបត្ថម្ភ​ភេសជ្ជៈ​របស់ខ្លួន​ជាង មួយ​ម៉ឺន​កេស រួចមកហើយ ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក៏ដូចជា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​នេះ​នៅ​កម្ពុជា។ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​លើកឡើងថា ក្នុងនាម​ជា​វិស័យ​ឯកជន និង​ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន «​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​» យើង​នៅតែ​បន្ដ​ចូលរួម​ជាមួយ​សហគមន៍ ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស​ដ៏​កាច​សាហាវ​នេះ​។​

​រួមគ្នា យើង​នឹង​ឈ្នះ កូ​វីដ​-១៩!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម