Connect with us

ព័ត៌មានជាតិ

ខេត្ត​ត្បូងឃ្មុំ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ពលរដ្ឋ​ដែល​មាន​អាយុ​ពី១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ប្រមាណ​១០​ម៉ឺន​នាក់

បានផុស

នៅ

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​១៦ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​ជា​អធិបតី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ​និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ទូទាំង​ខេត្ត​ត្បូងឃ្មុំ នូវ​វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​វ៉ា​ក់ ( sinovac)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ប្រព្រឹត្តិ​ទៅ ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ ខណៈ​៦​ក្រុង​-​ស្រុក​ផ្សេងទៀត ចាប់​ដំណើរការ​ចាក់​ដូចគ្នា ចាប់ពី​ថ្ងៃ​១៦ ដល់​៣០ ខែសីហា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១១​ព្រឹក និង​រសៀល​ម៉ោង​១ ដល់​ម៉ោង​៤​។

​មានប្រសាសន៍​ទៅកាន់​ក្មួយ​នាឱកាស​នោះ ឯកឧត្ដម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​ថា « ក្តី​សង្ឃឹម​របស់​កុមារ និង​យុ​វវ័យ​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ និង​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ហើយ​រយៈ​មិនយូរ និង​បាន​ចូល​សាលារៀន​វិញ នៅពេលដែល​ជំងឺ​លែង​ឆ្លង​»​។

​ឯកឧត្ដម ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចំពោះ​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​និង​យុទ្ធនាការ​ប្រយុទ្ធ​ទប់ស្កាត់​កូ​វីដ​-១៩ របស់​សម្តេច​ដោយ​ជឿជាក់​យ៉ាង​មុតមាំ​លើ​ចលនា​ជាតិ ក្រោម​ម​គ្គុ​ទេ្ទ​ស​ក៏​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​យើង​ពិតជា​ប្រយុទ្ធ​ឈ្នះ​កូ​វីដ​-១៩ ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ប្រទេសជាតិ និង​ប្រជាជន​យើង​ជាក់​ជាមិនខាន​។

ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវ ដល់​កុមារ​និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ​ទូទាំង​អស់ ទូទាំង​ខេត្ត​ត្បូងឃ្មុំ ក្រោយ​ទទួលបាន​ការចាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​រួចហើយ ត្រូវ​បន្ត​ចូលរួម​ប្រកាន់​ភ្ជាប់ នូវ​វិធានការ​”៣​ការ ពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

សូម​បញ្ជាក់ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​កុមារ​និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦​ដល់​៣០ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ ចាប់​ម៉ោង​ព្រឹក​ម៉ោង​៨​ដល់​ម៉ោង​១១, រសៀល​ម៉ោង​១​ដល់​ម៉ោង​៤ ចំនួន​១០​ទីតាំង ៖ ទី​១.​មន្ទីរពេទ្យបង្អែក​ស្រុក​អូ​រាំង​ឪ ២.​មណ្ឌល​សុខភាព​មៀន ៣.​មណ្ឌល​សុខភាព​អំពិល​តា​ពក ៤.​មណ្ឌល​សុខភាព​ព្រះ​ធាតុ ៥.​មណ្ឌល​សុខភាព​ពាន​ជាំ​ង ៦.​មណ្ឌល​សុខភាព​ស្រែ​ស្ពៃ ៧.​មណ្ឌល​សុខភាព​ថ្នលកែង ៨.​មណ្ឌល​សុខភាព​ទួល​សូ​ភី ៩.​មណ្ឌល​សុខភាព​ចក ១០.​មណ្ឌល​សុខភាព​ដំរិល។

ដោយឡែក ៖ ស្រុក​/​ក្រុង​ទាំង​៦​ទៀត មាន​មណ្ឌល​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ ១៩ រួមមាន ៖ ស្រុក​ពញាក្រែក ៖ ១១​មណ្ឌល ស្រុក​ត្បូងឃ្មុំ ៖ ១៦​មណ្ឌល ស្រុក​តំបែរ ៖ ៦​មណ្ឌល ស្រុក​ក្រូចឆ្មារ ៖ ៦​មណ្ឌល ស្រុក​មេមត់ ៖ ១៤​មណ្ឌល និង​ក្រុង​សួង ៖៣​មណ្ឌល។

បើតាម​របាយការណ៍​រ​បស់ មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មាន​កុមារ​ដែលមាន​អាយុ​ចន្លោះ​ពី​១២ ទៅដល់​ក្រោម​១៨​ឆ្នាំ គឺមាន​ចំនួន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​ផងដែរ​៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម