Connect with us

ព័ត៌មានជាតិ

អតិថិជនដែលប្រើ App ទាន់ចិត្តរបស់ធនាគារអេស៊ីលីនឹងទទួលបានការបញ្ជុះតម្លៃ៣០%រាល់ការទិញទំនិញនៅផ្សារអ៊ីអន

បានផុស

នៅ

អេស៊ីលីដាដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា បានប្រកាសថា រាល់ការទិញទំនិញនៅផ្សារអ៊ីអនមានបញ្ជុះតម្លៃដល់ទៅ ៣០% តាមរយៈការស្កេន QR កូដ របស់អេស៊ីលីដាទាន់ចិត្ត រយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆកា ឆ្នាំ២០២០ ដែលនេះជាការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល កាន់តែពេញនិយមជាជាងការទូទាត់សាច់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមធនាគារអេស៊ីលីដាបានឲ្យដឹងថា «ឥឡូវនេះអតិថិជនដែលប្រើប្រាស់ App ទាន់ចិត្ត របស់ធនាគារអេស៊ីលីដា មិនត្រឹមតែអាចប្រតិបត្តិការលើក ស្កែន ទូទាត់ តាម ឃ្យូអរកូដ ពេលទិញទំនិញពិនិត្យមើលសមតុល្យគណនី និង របាយការណ៍គណនី សង្ខេប ផ្ទេរប្រាក់ ដាក់ប្រាក់ចូលគណនីទាន់ចិត្ត ទូទាត់វិក្កយបត្ររួមមាន វិក្កយបត្រអគ្គីសនី រដ្ឋាករទឹក បញ្ចូលទឹកប្រាក់ទូរសព្ទ សំណើសុំឥណទាន បើកគណនីមានកាលកំណត់ ។ល។ នោះទេ ថែមទាំងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ក្នុងទិញទំនិញផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ»។

ធនាគារអេស៊ីលីដាបានបន្តទៀតថា មិនត្រឹមតែការជំរុញឲ្យការទូទាត់ប្រាក់តាមបែបឌីជីថល របស់ធនាគារអេស៊ីលីដានេះ  ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ តាមរយៈការកាន់សាច់ប្រាក់ពីដៃមួយទៅដៃមួយ ទោះបីជាស្ថាននៃរីករាលដាលជំងឺកូវីដបានធូរស្បើយបន្តិចក្តី។

បច្ចុប្បន្ន ធនាគារនេះមានអតិថិជនប្រមាណជិត ២លាននាក់ ហើយដែលកំពុងប្រើប្រាស់ App ទាន់ចិត្តរបស់ធនាគារអេស៊ីលីដា និងមានហាងជាដៃគូទាន់ចិត្តចំនួនជិត ៥ ម៉ឺនហាង។

ទន្ទឹមនឹងនេះធនាគារអេស៊ីលីដាកំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរណ៍បែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើន។

ក្រៅពីនេះធនាគារមានម៉ាស៊ីន ATMs សរុបទាំងអស់ ៧១១ កន្លែង និងម៉ាស៊ីនឆូតកាត POS សរុប ៤២៧៥ នៅទូទាំងប្រទេស៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម