Connect with us

ព័ត៌មានជាតិ

ឃាត់បន្ថែមអ្នកជិះបញ្ច្រាសទិសដៅរង្វង់មូលវិមានឯករាជ្យ​បានកង់១២គ្រឿង និងម៉ូតូ៤គ្រឿងទៀត

បានផុស

នៅ

សូមបងប្អូនអ្នកជិះកង់ហាត់ប្រាណកុំគិតថា ការជិះកង់បញ្ច្រាស់ទិសដៅអាចទៅបានខុសពីកម្លាំងម៉ាស៊ីនម៉ូតូឡាន បើសិនបងប្អូនហ៊ានជិះបញ្រ្ចាស់មិនគោរពតាមច្បាប់ចរាចរណ៍ដែលស្លាកសញ្ញាបម្រាម​ហាមឃាត់ទេ អាជ្ញាធរ និងសមត្ថកិច្ចនឹងចាប់ឃាត់ភ្លាមដូចម៉ូតូឡានដែរ។ ព្រោះការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ អ្នកជិះបញ្រ្ចាស់នៅតែមានបើទោះបីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដាក់គោលដៅជាប្រចាំនៅទីនោះក៏ដោយ នៅតែមានអ្នកបំពានបើកបរបញ្រ្ចាស់ទៀត។

អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីម៉ោង១៩ និងដល់ម៉ោង២២យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផលបានធ្វើការឃាត់ម៉ូតូចំនួន០៤គ្រឿង និងកង់ចំនួន១២គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធី៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម