Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់​បញ្ជូនទៅតុលាការពីបទញុះញង់តាមបណ្ដាញសង្គម តិកតុក

បានផុស

នៅ

សមត្ថកិច្ចខេត្តព្រះសីហនុបានចាប់ខ្លួន បុរសជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការពីបទជាប់ពាក់ព័ន្ធនឹងការញុះញង់តាមបណ្ដាញសង្គម តិកតុក( Tik Tok)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងមន្ទីរជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋាន អាវុធហហត្ថ ក្រុងព្រះសីហនុ នៅវេលាម៉ោង ២០៖៣០ នាទី ថ្ងៃទី ១៦ ខែសីហា បានចុះទៅនាំខ្លួនបុរសជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ឌី អាយុ៣១ ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅ ក្រុម២ភូមិ៣ សង្កាត់១ ក្រុង-ខេត្ត ព្រះសីហនុ ពាក់ព័ន្ធករណី ញ៉ុះញ៉ុងឱ្យប្រ​ព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាក្តេរិ៍ថ្នាក់ដឹកនាំជាសាធារណៈ តាមបណ្តាញព័ត៌មានសង្គម (tik tok)។

បច្ចុប្បន្នជនសង្ស័យរូបនេះ កំពុងកសាងសំណុំរឿងតាមនិតិវិធីបញ្ចូនទៅតុលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម