Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងដូសទី៣ បើចាក់មុនកំណត់ ៦ ទៅ ៨ខែ អាចមានផលប៉ះពាល់ដែរ ឬទេ?

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញថា គម្លាតនៃការចាក់វ៉ាក់សាំងដូសទី៣ បើលើសខ្វះបន្តិចបន្តួចមិនជាបញ្ហាទេ សូមកុំព្រួយបារម្ភ ខណៈការចាក់វ៉ាក់សាំងដូសទី៣នេះ ធ្វើឡើងស្របពេលមេរោគបំប្លែងថ្មី Delta កំពុងវាយលុកនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងទៅនឹងសាធារណជនមានការឆ្ងល់ពីគម្លាតនៃការចាក់វ៉ាក់សាំងដូសទី៣ដែលត្រូវការមានចម្លោះពី៦ខែ ទៅ៨ខែបន្ទាប់ពីដូសទី១ ចំណែកអ្នកមិនទាន់គ្រប់អាចចាក់បានទេ?

ជុំវិញចម្ងល់នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសាសន៍ថា ការសិក្សាមានហើយ ប៉ុន្តែពេលខ្លះចន្លោះប្រហោងក៏មានដែរ ដែលគេអត់អាចធានាថា១០០%បែបណានោះទេ ព្រោះនេះជារឿងថ្មីដែលត្រូវរៀនសូត្រទាំងអស់គ្នា។ ហើយអ្វីដែលសំខាន់សម្រាប់យើងទាំងអស់គ្នា គឺត្រូវការពារសរីរាង្គខ្លួនឯងឱ្យបានមាំទាំ ហើយក្នុងបរិបទដែលវីរុស ដែលតា កំពុងតែចរាចរណ៍។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ចំពោះសំណួរសួរថា បើខ្វះមិនគ្រប់៦ខែ តើចាក់វ៉ាក់សាំងដូសទី៣បានទេ? គឺយើងត្រូវពិនិត្យមើលថេរវេលានៃការបង្កើតនូវអង់ទីគ័រ។ អ៊ីចឹងនៅពេលចាក់វ៉ាក់សាំងដូសទី២ចប់ សរីរាងនឹងចាប់ផ្ដើមបង្កើតអង់ទីគ័រ ប៉ុន្តែប្រសិនគ្មានដូសទី១ទេ ក៏ដូសទី២មិនអាចបង្កើតអង់ទីគ័រនេះបានទេ តែបើមានតែដូសទី២ អត់ដូសទី១ ក៏មិនអាចបង្កើតអង់ទីគ័របានដែរ។ ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន បើចាក់តែមួយដូស គឺអាចការពារសរីរាង្គយើងបានដែរ តែបានចំនួនទាប មិនបានដល់ចំនួនដែលគេរំពឹងទុក”។

លោកស្រីមានប្រសាន៍បន្ថែមទៀតថា៖ “ដូចនេះបើផ្នែកលើបរិបទនៃការរាតត្បាតនៃវីរុស ដែលតា ដើម្បីសុខភាពយើង ការខុសត្រូវពេលវេលាបន្តិចបន្តួច គឺមិនជាបញ្ហាអីទេ។ អ៊ីចឹងសូមបងប្អូនកុំព្រួយបារម្ភ។ ប្រទេសខ្លះគេចាក់ដែរ ប្រទេសខ្លះចាក់យកពី៤ខែទៅ។ ប៉ុន្តែសម្រាប់កម្ពុជាយើង​ កំពុងមានបញ្ហាវាយលុកនៃវីរុស ដែលតាផង អាល់ហ្វាផង អ៊ីចឹង នេះជាការចាំបាច់ ប៉ុន្តែក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរំលឹកដែរថា ប៉ុន្តែសម្រាប់មន្ត្រីរាជការ ត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំង។ សម្ដេចតេជោបានចេញព្រះរាជក្រឹត្យ ណែនាំឱ្យមន្ត្រីរាជការទាំងអស់ត្រូវទៅចាក់វ៉ាក់សាំង។ មិនមែនមិនគោរពសិទ្ធិមនុស្សទេ គឺគោរពហួសពីគោរពទៅទៀត គោរពសិទ្ធិរស់រានមានជីវិត គោរពកុំឱ្យមានអ្នកឈឺ បើឈើក៏ឱ្យស្រាល ហើយកុំឱ្យបាត់បង់ជីវិត គឺជាការជួយជីវតទៅវិញទេ។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ គឺកម្ពុជាអនុវត្តមុនប្រទេសជិតខាង ដែលបានចាក់ជូនក្រុមជួរមុខ ទាំងគ្រូពេទ្យទាំងវិស័យរដ្ឋ និងឯកជន ក៏ដូចជាក្រុមសមត្ថិកិច្ចអាជ្ញាធរ ក្រុមមន្ត្រីរាជការស៊ីវិលដែលធ្វើការបម្រើការប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា​។

ចាក់វ៉ាក់សាំងដូសទី៣នេះ កម្ពុជាប្រើវ៉ាក់សាំងប្រភេទ អាស្ត្រាសេណេកា ដែលកម្ពុជាទើបទទួលបានជំនួយពីអង់គ្លេស និងជប៉ុន ព្រមទាំងបញ្ជាទិញបន្ថែមទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម