Connect with us

ព័ត៌មានជាតិ

បញ្ជូនស្ត្រីជនជាតិកូរ៉េ​ចេញ​សែកស្អុយឡើងតុលាការ

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែសីហា ឆ្ឆ្នាំ​២០២១​ បានបញ្ជូនស្ត្រីជនជាតិកូរ៉េម្នាក់ មកកាន់អយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ ជុំវិញករណីចេញសែកស្អុយជាង ៦ ម៉ឺនដុល្លារឱ្យដើមបណ្ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជនជាតិកូរ៉េរូបនេះមានឈ្មោះ CHAE HWA JUNG ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ជាប់ចោទពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។​ ដើមបណ្ដឹងឈ្មោះ លោក KIM GIL DONG ជាជនជាតិកូរ៉េ។

ចំពោះដើមហេតុដំបូងគឺ ក្រុមហ៊ុន H & K Partners Co,Ltd បានបញ្ជាទិញទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់ នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ KIM GIL DONG ក្នុងតម្លៃទឹកប្រាក់ចំនួនជាង១សែនដុល្លារ (១០១ ៤០៨)។

ប៉ុន្តែខាងភាគីជនសង្ស័យជាប្តីប្រពន្ធ មិនបានបង់ប្រាក់គ្រប់ចំនួនទេ ដោយបានបង់ប្រាក់ត្រឹមតែ​៣៦.០០០​ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង៦ម៉ឺនដុល្លារទៀត ហើយជនសង្ស័យទាំង២នាក់ បានសន្យាថានឹង​សងប្រាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានចេញមូលប្បទានបត្រ ចំនួនជាង៦ម៉ឺនដុល្លារដើម្បីធានាសងចំពោះបំណុលនេះ។

ប៉ុន្តែមកដល់ថ្ងៃកំណត់ ដែលត្រូវបើកមូលប្បទានប័ត្រ នេះ គឺមិនមានទឹកប្រាក់នោះទេ ដោយមានការអះអាងពីខាងធនាគារថា «មូលប្បទានប័ត្រនេះគ្មានទឹកប្រាក់ឡើយ» ហើយជនសង្ស័យទាំង២នាក់ នៅតែសន្យាថ្ងៃនេះថ្ងៃនោះ រហូតដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនព្រមសងប្រាក់ឡើយ។

ក្នុងរឿងក្ដីនេះ ជនរងគ្រោះបានសំណូមពរឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យទាំង២នាក់នឹងទាមទារឱ្យជនសង្ស័យសងប្រាក់ចំនួនជាង៦ម៉ឺនដុល្លារមកវិញ ព្រមទាំងទាមទារថ្លៃពិន័យចំពោះការព្រមព្រៀងនៃការសងប្រាក់ពីការខកខានមិនបានបង់តាមកាលកំណត់ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំនួន១០០ដុល្លារ ក្នុងមួយថ្ងៃតាមលិខិតសន្យារបស់ខ្លួន និងសងសំណងជំងឺចិត្ត និងសេវាផ្លូវច្បាប់ចំនួន១​ម៉ឺនដុល្លារទៀត។

ឥឡូវនេះតំណាងអយ្យការអមសាលាដំបូងកំពុងសាកសួរជនសង្ស័យនៅឡើយ៕ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម