Connect with us

ព័ត៌មានជាតិ

កម្ពុជាបាននាំចេញរ៉ែ​មាសជាង ១០០ គីឡូ​ទៅបន្សុទ្ធនៅប្រទេស​អូស្រ្តាលី

បានផុស

នៅ

មន្រ្តីអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងនាថ្ងៃច័ន្ទទី១៦ សីហា ​២០២១ ថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង ១០០ គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយៗក៏កំពុងនាំចេញជាលើកទី ២នៅថ្ងៃខាងមុខទៀត។ នេះបើតាមលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គ នាយកដ្ឋានធនធានរ៉ែបានបញ្ជាក់ថាបន្ទាប់ពីបន្សុទ្ធជាមាស ៩.៩​ ហើយក្រុមហ៊ុនអូស្រ្តាលីនឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា គិតមក​ដល់ពេលនេះការចម្រាញ់យករ៉ែមាសនៅខេត្តមណ្ឌលគិរីបាន ប្រព្រឹត្តទៅជិត ២ ខែរួចមកហើយ ដោយចាប់ពីថ្ងៃដំណើរការដំបូងពីថ្ងៃ២១ ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ។ លោក យស​ មុនីរ៉ាត បានបន្តថា ក្រុមហ៊ុនរបស់អូស្ត្រាលីកំពុង តែប្រតិបត្តិការចម្រាញ់រ៉ែមាសនេះជាប្រចាំថ្ងៃដែលក្នុងរយៈពេលជិត ២ ខែមកនេះក្រុមហ៊ុនបានចម្រាញ់រ៉ែមាសបានប្រមាណជាង ១០០ គីឡូហើយបានបញ្ជូនទៅធ្វើការ បន្សុទ្ធនៅប្រទេសអូស្ត្រាលីបន្ទាប់ពីធ្វើការបន្សុទ្ធរួចហើយរ៉ែមាសនេះនឹងដាក់លក់នៅលើទីផ្សារអន្តរជាតិតែម្ដង ហើយរាជរដ្ឋាភិបាលនឹងទូទាត់ប្រាក់ពន្ធទៅតាមកិច្ចព្រមព្រៀង ។

លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ថា៖«ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូងនៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក ។យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗហើយយើងបាននាំចេញនៅជើងទី ១ រួចហើយឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី ២បន្តទៀត ។អញ្ចឹងយើងផលិតបានមកដល់ពេលនេះវាបានជាង ១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្ត្រាលីដើម្បីអោយវាក្លាយ ទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង»។

លោក យស មុនីរ៉ាត់ ក៏បានធ្វើការពន្យល់ថាតម្លៃមាសគឺវាមិនមានអ្វីដែលត្រូវឲ្យយើងមានការព្រួយបារម្ភនោះទេ ដោយសារថាតម្លៃមាសនៅលើទីផ្សារអន្តរជាតិគឺវាចេញ គ្រប់ម៉ោងប្រចាំថ្ងៃ ដូច្នេះនៅពេលដែលក្រុមហ៊ុនលក់គឺយើងអាចដឹងពីតម្លៃហាងឆេងមាសនៅលើទីផ្សារនៅពេលនោះហើយ។ ដូច្នេះរាជរដ្ឋាភិបាលអាចទូទាត់តម្លៃពន្ធ ទៅតាមនោះតែម្តង ។

គួរបញ្ជាក់ជូនថារាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ប្រតិបត្តិការ​ចម្រាញ់​រ៉ែ​មាស​លើក​ដំបូង​របស់​ខ្លួនក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល ​វិនិ​យោគ​ដោយ​ក្រុមហ៊ុនអូស្រ្តា លីកាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយ​​រំពឹង​ថា​ នឹង​ទទួលបាន​ចំណូល​ពី​អាជីវកម្ម​នេះ​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

អាជីវកម្ម​រ៉ែ​មាស​ក្នុង​តំបន់​អូរ​ខ្វាវ​នៃ​ខេត្ត​មណ្ឌលគិរី​លើ​ទំហំ​ផ្ទៃដី​ជាង​១៨.០០០​ហិកតា ​ដោយ​ក្រុមហ៊ុន​ រ៉ឺនេសង់ មីនើរ៉ល ខេម​បូឌា​(Renaissance Minerals Cambodia Limited)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Emerald Resources ដែល​មាន​មូលដ្ឋាននៅ​ក្នុង​ទីក្រុង​ Perth ​ប្រទេស​អូស្រ្តាលី។

ក្រសួង​រ៉ែ​ និង​ថាមពលបាន​បញ្ជាក់​ថា​ក្រុមហ៊ុន​របស់​អូស្រ្តាលី​មួយ​នេះ​បាន​សិក្សា​និង​វាយ​តម្លៃ​«គ្រប់​ជ្រុងជ្រោយ»​ពី​ផល​ប៉ះ​ពាល់​បរិស្ថាននិង​សង្គម​នៃ​អាជីវកម្ម​ធនធាន​រ៉ែ​នេះ អស់​រយៈ​ពេល​ជិត​១៤​ ឆ្នាំ​ដែល​ការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​រ៉ែ​មាស​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​ ដោយ​ប្រើ​ដើម​ទុន​អស់​ប្រមាណ​​១២០​ លាន​ដុល្លា​អាមេរិក។

ក្រសួង​បន្ថែម​ថាការដ្ឋាន​អាជីវកម្ម​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះមាន​សមត្ថភាព​ជីក​យក​រ៉ែ​ឆៅ​ប្រមាណ ​២ ​លាន​តោន​ក្នុង​មួយឆ្នាំនិង​ចម្រាញ់​ចេញ​ជា​ដុំ​មាស​កម្រិត​៩០​%​បាន​ប្រមាណ ​៣​ តោន​ក្នុង​មួយឆ្នាំ ។ សម្រាប់​រយៈ​ពេល​ប៉ាន់ស្មាន ៨​ ឆ្នាំ​ដំបូងវា​នឹង​អាច​ទាញ​ចំណូល​ដុល​ប្រមាណ​១៨៥​ លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំដែល​ក្នុង​នោះ​ចំណូល​សួយ​សារនិង​សារ​ពើ​ពន្ធ​ផ្ទាល់​មាន​ប្រមាណ​៤០​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

បើ​តាម​ក្រសួង​រ៉ែ​និង​ថាមពល ការ​ធ្វើ​អាជីវកម្ម​រ៉ែមាស​ដោយ​ក្រុមហ៊ុន​អូស្រ្តាលី​នេះ​នឹង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​៤៦២​នាក់ ដែលក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៤២៧​នាក់ និង​បរទេស​ចំនួន​៣៥​នាក់៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម