Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​ជំរុញ​ការដាំដុះ​បន្លែ របស់​ប្រជាកសិករ​ក្នុងស្រុក​អូររាំង​ឪ ក្នុង​បរិបទ​កូ​វីដ​១៩​

បានផុស

នៅ

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ ចុះ​ពិនិត្យ​ការដាំដុះ ការប្រមូល​ផល​បន្លែ និង​សួរសុខទុក្ខ បងប្អូន​ប្រជាកសិករ​ដែល​កំពុង​ដាំ​ដុះ​បន្លែ​នៅក្នុង​ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាឱកាស​នោះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​ចុះ​ជួប​ជាមួយ​បងស្រី ង​ន់ ស្រី​ហ៊ា ដែល​រស់នៅ​ក្នុងភូមិ​ទួល​តា​ហោ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ បាន​ដាំ​ជីរ​ណា​លើ​ផ្ទៃដី ៣.០០០​ម៉ែត្រការ៉េ ពី​ដើមខែ​ឧសភា ហើយ​ប្រមូល​ផល​បាន​១.៥០០​គ​.​ក្រ​មកហើយ អាច​ប្រមូល​ផល​បាន​ពី ៦០​គ​.​ក្រ ទៅ ៨០​គ​.​ក្រ​ក្នុង​មួយថ្ងៃ ហើយ​លក់​បោះ​ដុំ​បាន​តម្លៃ​១ ៨០០​រៀល​/​គ​.​ក្រ ទៅ​ឲ្យ​ឈ្នួ​ញ​មកពី​ក្រុង​សួង និង​ក្នុងស្រុក​អូររាំងឪ​។ ជីរ​ណា អាច​ប្រមូល​ផល​ពេញ​មួយឆ្នាំ​តែម្តង តាមរយៈ​ការដក​រំលោះ​ដើម​។​

​បន្ទប់​មក​ឯកឧត្តម អភិបាលខេត្ត បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ១២​គ្រួសារ ដែល​បាន​ប្រកបមុខរបរ​ដាំ​បន្លែ​លើ​ផ្ទៃដី​សរុប ១​ហិកតា ៣០​អារ មាន​ដំណាំ​ដូចជា ស្ពៃ​តឿ ស្ពៃ​ក្រ​ញ៉ា​ញ់ សាលាដ ស្លឹក​ខ្ទឹម ដែល​ដាំ​ដុះ​ពេញ​មួយឆ្នាំ ស្ថិតនៅ​ភូមិ​ចង្វារ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ​។

​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រជាកសិករ​ទាំង​១៣​គ្រួសារ នាឱកាស​នោះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តែងតែ​បារម្ភ​ពី​សុខភាព​របស់​បងប្អូន ជាពិសេស​ក្នុង​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ និង​បាន​សំណូមពរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​ចូលរួម​អនុវត្ត ឲ្យ​បាន​តាម​វិធាន​សុខាភិបាល ៣​ការពារ ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ រក្សា​គម្លាត និង ៣​កុំ ៣​ការពារ ។

​ក្នុង​វិបត្តិ​កូ​វីដ១៩​នេះ រាជរដ្ឋាភិបាល បានចាត់ទុក​កសិកម្ម​ជា​វិស័យ​អាទិភាព ក្នុងការ​រក្សា​ចំណូល​គ្រួសារ​កសិករ និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​ការដាំដុះ​បន្លែ​របស់​បងប្អូន មិន​ត្រឹមតែ​បានជា​ប្រភព​ចំណូល​គ្រួសារ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​បានរួម​ចំណែក​ជា​ធាតុ​ផ្សំ នៃ​ស្បៀង​ក្នុង​របប​អាហារ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​នាំយក​អំណោយ​ជា​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ១៣​គ្រឿង ជូន​ដល់​កសិករ ១៣​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ ទទួលបាន​ម៉ូ​ទ័​រ​បូមទឹក​ចំនួន ១​គ្រឿង សារុង ១ និង​ថវិកា​មួយចំនួន សម្រាប់​បូមទឹក​ស្រោចស្រព​បន្លែ ជាមួយ​តម្លៃ​អគ្គិសនី​ទាប ព្រមទាំង​ទទួលយក​សំណូមពរ ដាក់​បង្គោល​បន្ថែម​៣​ដើម និង​ដីក្រហម ១០​ឡាន​ផងដែរ​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ២៧ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម