Connect with us

ព័ត៌មានជាតិ

ភ្លើងកំពុងឆាបឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែង នៅខណ្ឌដង្កោ

បានផុស

នៅ

រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ កំពុងត្រូវបានភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលទៅសមត្ថកិច្ចមូលដ្ឋានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើង កាលពីវេលាម៉ោង ៩ និង៣៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ខណៈពេលនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ កំពុងញាប់ដៃ ក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះ នៃគ្រោះអគ្គីភ័យនេះ ដោយមិនទាន់ដឹងអំពីមូលហេតុនោះទេ៕


អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម