Connect with us

ព័ត៌មានជាតិ

បើក​កិច្ចប្រជុំ ដើម្បី​រិះរក​គ្រប់​ម​ធ្យោ​បាយ ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta)

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នា​រសៀល​ថ្ងៃទី​១៧ សីហា​នេះ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ក្រោម​អធិបតីភាព លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​ទាំង​១៤​ខណ្ឌ ក្នុង​គោលបំណង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឈានទៅរក ការ​កាត់ផ្តាច់​អោយបាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ត្រូវបាន​រកឃើញ​ដំបូងនៅ​ប្រទេស​ឥណ្ឌា កាលពី​ខែធ្នូ ឆ្នាំ​២០២០។

មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក បាន​កត់សម្គាល់​ថា មេរោគ​នេះ មាន​សមាសធាតុ​ឆ្លង ខ្លាំង​បំផុត បើ​ធៀប​នឹង​វីរុស​កូ​វីដ​-១៩ ប្រភេទ​មុនៗ ។ ភាព​សាហាវ​របស់​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) គឺ ឆ្លង​រាលដាល​ក្នុង​ល្បឿន​លឿន​ជាង​វីរុស​កូ​វីដ​-១៩ ប្រភេទ​ផ្សេងៗ​ទៀត ហើយ​ជា​ប្រភេទ​មេរោគ​ដែល​សកលលោក​ទាំងមូល​ទទួលស្គាល់ថា ងាយ​ឆ្លង​បំផុត​នាពេល​បច្ចុប្បន្ន ពោលគឺ ឆ្លង​ក្នុង​ល្បឿន​ពី​១០​ទៅ​១៥​នាក់ ក្នុងពេល​តែមួយ លឿន​ជាង​មេរោគ​កូ​វីដ​-១៩ ប្រភេទ​មុនៗ។

លោក​ឃួ​ង ស្រេង បន្ត​ទៀត​ថា គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ​២០២១ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) មាន​វត្តមាន​នៅក្នុង​ប្រទេស និង ដែនដី​សរុប​ចំនួន ១២៤ ប្រទេស ក្នុង​ពិភពលោក​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta)​នេះ ត្រូវបាន​រកឃើញ​ដំបូង​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២១ លើ​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ ។ គិត​ត្រឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) លើ ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ទាំងអស់​ចំនួន ៤៩៤ នាក់ (​ស្ត្រី​ចំនួន ២៩៣​នាក់​) ក្នុង​មូលដ្ឋាន ចំនួន ២២ រាជធានី​-​ខេត្ត លើកលែង​ខេត្ត​ចំនួន ០៣ ដែល​មិនទាន់​រកឃើញ​វត្តមាន​មេរោគ​នេះ គឺ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ ។ ដោយឡែក សម្រាប់​មូលដ្ឋាន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវបាន​រកឃើញ​ផ្ទុកមេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ចំនួន ១១១ នាក់​ដោយ បែង​ចែកជា ៣ ករណី ក្នុងនោះ​ករណី​នាំចូល​ដែល​តា (Delta) លើ​អ្នកដំណើរ​តាម​ជើងហោះហើរ ករណី​រកឃើញ​ដែល​តា (Delta) នៅតាម​មន្ទីរពេទ្យ និង ករណី​រកឃើញ​ដ​លតា (Delta) នៅក្នុង​សហគមន៍​។

លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល​កន្លងមក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប្រភេទ​បំប្លែង​ថ្មី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​អនុ​គណៈកម្មការ​នៃ គ​.​អ​.​ក​. និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​អភិក្រម រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា។

​ស្ថិតក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បណ្តាល​មក​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ជាពិសេស​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) ដែល​បាន​នឹង​កំពុង​វាយលុក​យ៉ាងសកម្ម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​អនុគណៈកម្មការ​នៃ គ​.​អ​.​ក​. និង​អង្គភាព​ពាក់ព័ន្ធ ស្របតាម​អភិក្រម រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ ពេលវេលា​។

យើង​បាន ត្រៀម​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ទទួល​ពលករ​មកពី​ព្រំដែន​កម្ពុជា​-​ថៃ និង កម្ពុជា​-​វៀតណាម ចំនួន ២ ទីតាំង បន្ថែម​ទៀត រួមមាន (១) អនុវិទ្យាល័យ​ប៊ុន​រាំ​នី ហ៊ុនសែន វត្តភ្នំ មាន​ចំនួន ២៥០ គ្រែ​និង (២) វិទ្យាល័យ ជាស៊ីម ឈូក​វា មាន​ចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាព​ទទួល​អ្ន​ក​ច​ត្តា​ឡី​ស័ក​ចំនួន ៥៥០ គ្រែ​ឬ នាក់​។ ទី​២ ៖ ត្រៀម​មណ្ឌល​ព្យាបាល​សម្រាប់​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា (Delta) ដែល​មាន សមត្ថភាព​ទ​ទួល​ជំងឺ​ជាង ១,៤០០ គ្រែ ដោយ​កំណត់​យក​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ សែន​សុខ​២ (​ព្រី​មៀ​សែន​សុខ​) ក្នុងនោះ គ្រែ​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ១៣៥០ គ្រែ នឹង​ត្រែ​សង្គ្រោះ​៖ បន្ទាន់ មាន​ចំនួន ៨៨ គ្រែ​។

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កងកម្លាំង​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រហូត​មានការ​ថយចុះ​។ តែ​ចុង​ក្រោយនេះ​ក៏មាន​ប្រភេទ​ដែល​តា​រីក​រាលដាល​បន្ត ដែល​ជំរុញ​អោយ​យើងទាំងអស់គ្នា​យកចិត្ត​ទុកដាក់​អោយបាន​ខ្លាំងក្លា​បន្ថែមទៀត​។ ដូច្នេះហើយ​ទើប​យើង​បង្កើតអោយមាន​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឈានទៅរក ការ​កាត់ផ្តាច់​អោយបាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម