Connect with us

ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​ខណ្ឌ​ច្បារអំពៅខិតខំកសាងទីស្នាក់ការចាប់ពីថ្នាក់ខណ្ឌដល់សង្កាត់ទាំង៨

បានផុស

នៅ

បើទោះបីជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងប្រទេសក៏ដោយ តែងាក​មក​មើល​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​វិញ​គឺ​រឹត​តែខិតខំកសាង​ទីស្នាក់ការ​ថ្មី​ចាប់​ពី​ថ្នាក់​ខណ្ឌ​រហូត​ដល់សង្កាត់ទាំង​៨។​ យោង​តាម​ប្រភព​ពី​មន្ត្រី​ប្រចាំការ​គណបក្សប្រជាជន​កម្ពុជា​ខណ្ឌច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះលោក ចេង មុនីរ៉ា អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ខណ្ឌច្បារ​អំពៅ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​កសាង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខណ្ឌ​រហូត​ដល់​សង្កាត់​ទាំង​៨​ ដោយពុំមានជួលផ្ទះប្រជាពលរដ្ឋធ្វើជាទីស្នាក់ការឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថវិកា​ដែល​យក​មក​កសាង​គឺ​ទទួល​បាន​ពី​សប្បុរសជន​និង​គណកម្មាធិការគណបក្សប្រជាជន​កម្ពុជា​ខណ្ឌច្បារ​អំពៅតែម្តង។​ ក្រៅ​ពី​ខិត​ខំ​កសាង​ទី​ស្នាក់ការគណបក្សគឺលោក ចេង មុនីរ៉ា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌច្បារ​អំពៅ​បាន​ធ្វើ​ស្លាក​គណបក្សថ្មីជំនួស​ឲ្យ​ស្លាក​ចាស់​ដែល​ត្រូវ​រលប់​ខ្លះ​យក​ចេញរួចលើកស្លាកថ្មីតាមទីតាំងចាស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានយ៉ាងល្អស្អាត។

ក្រៅ​ពី​គណបក្សប្រជាជនកម្ពុជា​ខណ្ឌច្បារ​អំពៅ​ខិត​ខំពង្រឹង​សមាជិក​របស់​បក្សចាស់​និង​កសាង​សមាជិក​ថ្មី​ដែល​បាន​សុំ​ចូល​រួម​ក្នុង​ជីវភាពនយោយបាយ​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​ខណ្ឌច្បារអំពៅ​យ៉ាង​ច្រើន​ដែល​ភាគ​ច្រើន​ជា​អតីត​គណបក្ស​សង្រ្គោះជាតិ​ដែល​បាន​រំលាយ​បាត់​ទៅ​ហើយ​។​

គួរ​បញ្ជាក់​ថា គណបក្សប្រជាជនកម្ពុជា​ខណ្ឌច្បារអំពៅ​ គឺ​មាន​លោក អ៊ុំ ម៉ារ៉េត ជាប្រធាននិងលោក ចេង មុនីរ៉ា ជាអនុប្រធាន៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម