Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ផ្តល់ជំនួយ​មនុស្សធម៌​ចំនួន​៣០​ម៉ឺន​ដុល្លារ និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន​ដល់​មី​យ៉ាន់​ម៉ា

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្តល់ជំនួយ​មនុស្សធម៌​ចំនួន​៣០​ម៉ឺន​ដុល្លារ និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នេះ​បើ​យោងតាម​លិខិត​ដែល​សម្តេច​តេ​ជោ​ផ្ញើជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ មីង អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្តេច​បាន​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​នេះ​តាំងពី​ដំបូង​មក​។​សម្តេច​បន្តថា “​ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​យើង​ទាំងពីរ ខ្ញុំ​សូម​បរិច្ចាគ​ជា​សាច់ប្រាក់​ចំនួន​២០០.០០០ ដុល្លារ​អាមេរិក របស់​រាជរដ្ឋាភិបាល​កម្ពុជា បន្ថែម​ពីលើ​ការសន្យា​របស់​កម្ពុជា​ចំនួន​១០០.០០០ ដុល្លារ​អាមេរិក សម្រាប់​ជំនួយ​មនុស្សធម៌​អាស៊ាន ជួយ​មី​យ៉ាន់​ម៉ា​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​សម្របសម្រួល​ជំនួយ​មនុស្សធម៌ (AHA Centre)”​។​

​បន្ថែម​លើ​សាច់ប្រាក់​នេះ សម្តេច​ក៏បានផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​មួយចំនួនទៀត​ដែល​រួមមាន​៖ ម៉ាស់​ចំនួន​៣ លាន តេស្ត៍​រហ័ស​ចំនួន​៥០០.០០០ សំលៀកបំពាក់​សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន​ស្វ័យប្រវត្តិ​ចំនួន​១០០ គ្រឿង ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​ចំនួន​២០ គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​ចំនួន​២០ គ្រឿង​។​

ជំនួយ​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នឹង​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ដើម្បី​ប្រគល់​ជូនអំណោយ​ខាងលើ តាម​ជើងហោះហើរ​ពិសេស ដែល​នឹងត្រូវ​រៀបចំឡើង ដើម្បី​ទៅ​ទីក្រុង ណៃ​ពិដោ នាពេល​ឆាប់ៗ​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ជឿជាក់ថា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា យើង​នឹង​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​សកល​នេះ​ទាំងស្រុង​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៧ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម