Connect with us

ព័ត៌មានជាតិ

មេព្រៃ​ខេត្តសៀមរាប​ចាប់​រថយន្ត​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ដែល​បង្កប់​ដឹក​សត្វ​តុ​កែ ល្មើសច្បាប់

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ធ្វើ​ការ​ឃាត់​រថយន្ត​ដឹក​ឥ​វ៉ាន់ ១​គ្រឿង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ដែល​បង្កប់​ដឹក​សត្វ​តុ​កែ ល្មើសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ​ខែសីហា​ ឆ្នាំ​២០២១​នេះ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៧​ត្រង់ ចំណុច ឃុំ​ប​ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប។

លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​តាម​ទូរសព្ទ​ថា រថយន្ត​ដែល​កម្លាំង​ជំនាញ រដ្ឋបាល​ព្រៃឈើ ធ្វើការ​ឃាត់​នេះ បាន​ដឹក​ឥ​វ៉ាន់​មកពី​ខេត្ត​មណ្ឌល​គី​រី ហើយ​បាន មកដល់​ខេត្តព្រះវិហារ​ក៏បាន​ចូល​ដាក់ កេស​ឥ​វ៉ាន់ ដែល​មាន​សត្វ​តុ​កែ​ដាក់​ក្លាស់​សេ​ទឹកកក ដឹក​មកកាន់​ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​។

លោក​បន្ត​ថា សត្វ​តុ​កែ​នេះ មាន​ចំនួន​៩៨៤​ក្បាល បច្ចុប្បន្ន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏បាន​ធ្វើការ​ផាកពិន័យ​នៅ​តាម​ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២​ផងដែរ។​ បច្ចុប្បន្ន​នេះ វត្ថុ​តាង​និង​រថយន្ត​ត្រូវ​បាន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ គេ​បាន​កោតសរសើរ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​បាន​បង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​ទាំងនេះ​បាន គឺជា​រថយន្ត​ដឹកទំនិញ​ដែល​គេ​សន្និដ្ឋាន​ថា ​អាច​ដឹក​មក​ច្រើនដង​រួច​មក​ហើយ​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម