Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ក្រុងស្ទឹងត្រែង ក្រោយ​រកឃើញអ្នក​ឆ្លងកូវីដ​បំប្លែនខ្លួន​ថ្មី ០៧ នាក់

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរបាន​​សម្រេច​បិទខ្ទប់ក្រុងស្ទឹងត្រែងជាបណ្ដោះអាសន្នរយៈពេល ០៧ថ្ងៃ ចាប់ពីម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី ១៧ ខែសីហាឆ្នាំ២០២១ នេះតទៅ ក្រោយរកឃើញអ្នកវិជ្ជមាន​កូ​វីដ​១៩​ បំប្លែងថ្មី(Delta) ចំនួន ០៧នាក់បន្ថែមទៀតកើនដល់ ៩នាក់។                             

រដ្ឋបាលខេត្តស្ទឹងត្រែង​បានបញ្ជាក់ថា ការបិទខ្ទប់ក្រុងស្ទឹងត្រែង ជាវិធានការ​ដើម្បី​ធានាការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១៧ខែសីហា ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លង​កូវីដ​១៩​ចំនួន៥៧នាក់ថ្មីបន្ថែមទៀត។ គិតត្រឹមម៉ោង ១៧ រសៀលថ្ងៃទី ១៧ ខែសីហានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៦៥ នាក់ ប្រភេទបំប្លែងថ្មី (Delta) ចំនួន៩នាក់, ជាសះស្បើយចំនួន៤៩៥ នាក់ កំពុងព្យាបាលចំនួន ២៦៤នាក់ ស្លាប់ ៦នាក់៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម