សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញមៀនប៉ៃលិន ២១តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញមៀនប៉ៃលិន ២១តោន ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

តាមរយៈហ្វេសបុ៊កផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា ដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែសីហា បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀនប៉ៃលិន ចំនួន២១តោន ដើម្បីចែកចាយជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លែមៀនប៉ៃលិន ឬតាង៉ែនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោននោះ នឹងត្រូវចែក ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ និងកន្លែងព្យាបាលជំងឺកូវីដ-១៩ចំនួន៤កន្លែង រួមមាន ទី១ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន។ ទី២ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្ស៉ី ចំនួន៥តោន។ ទី៣ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន និងទី៤ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ-១៩ នៅស្តាតអូឡាំពិកទីកន្លែងព្យាបាលជំងឺកូវីដ-១៩ ចំនួន៥តោន។

គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូល​ទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមមិនអាចនាំចេញទៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង អាចធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន) និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ៕

អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services