ព័ត៌មានជាតិ
តុលាការសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ
ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ លោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន៣នាក់
១.ជនជាប់ចោទឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពិន័យជាប្រាក់២លានរៀល បង់ចូលថវិការដ្ឋ ។ ២. ជនជាប់ចោទឈ្មោះ តុល និមល និង៣.ជនជាប់ចោទឈ្មោះ ស កណិការ ភេទស្រី ដាក់ពន្ធនាគារ កំណត់ម្នាក់ៗចំនួន២០ខែ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋម្នាក់ចំនួន២លានរៀល ជាប់ចោទពីបទ.ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តិនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២០.២១ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សាលក្រមនេះដែរបានសម្រេចឲ្យជនជាប់ចោទទាំង៣នាក់រួមគ្នាសងជំងឺចិត្ត ដល់គណកម្មការព្រំដែន ចំនួន៤០០លានរៀល ៕
អត្ថបទ ៖ មករា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង