Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុននាំចូលជ្រូករស់​ចំនួន ៤ ​ស្នើសុំនាំចូលជ្រូកផ្គត់ផ្គង់តម្រូវការទីផ្សារ​នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុននាំចូលជ្រូករស់ចំនួន ៤ កាលពីថ្ងៃទី ១២ ខែសីហា បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងការដាក់ដេញថ្លៃនាំចូលជ្រូករស់ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការខ្វះខាតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទាំង ៤ បានបានឱ្យដឹងថា ដោយសារតែកន្លងមកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញគោលការណ៍ អនុញ្ញាតឱ្យនាំចូលសត្វជ្រូករស់សម្រាប់យកមកបំពេញសេចក្តីត្រូវលើទីផ្សារក្នុងប្រទេស​កម្ពុជាអនុញ្ញាតឲ្យតែបក្ខពួកខ្លួនមិនមានតម្លារភាពធ្វើឲ្យឈ្មួញដែលនាំចូលមាន លក្ខណៈផ្តាច់មុខគ្រប់គ្រងទីផ្សារធ្វើឱ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់ស្រេចតែចិត្ត។

ចំណែកក្រុមហ៊ុនដទៃទៀតដែលមិនមែនជាបក្ខពួកមិនមានឱកាសដើម្បីទទួលបានសិទ្ធិនាំចូលដើម្បីប្រកួតប្រជែងលក្ខណៈទីផ្សារសេរីបាននោះទេកត្តានេះធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានាដែលបានចុះបញ្ជីពាណិជ្ជកម្មយ៉ាងខ្លាំងលើសពីនេះទៀតនោះគឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

ក្រុមហ៊ុនទាំង ៤ បានសង្កត់ធ្ងន់ថាប្រសិនបើរាជរដ្ឋាភិបាលយកគោលការណ៍នាំចូលសត្វជ្រូករស់សម្រាប់​យកមកបំពេញតម្រូវការក្នុងស្រុកនេះដាក់ដេញថ្លៃនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ក្នុងនោះអាចប្រមូលចំណូលចូលថវិកាជាតិជាង ៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

ក្រុមហ៊ុនទាំង ៤ នោះរួមាន ក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា(អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក។

តាមការអះអាងរបស់ក្រុមហ៊ុន ប្រសិនបើរាជរដ្ឋាភិបាលយកគោលការណ៍នាំចូលសត្វជ្រូករស់សម្រាប់​យកមកបំពេញតម្រូវការក្នុងស្រុកនេះដាក់ដេញថ្លៃនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ដូចជា អាចប្រមូលចំណូលចូលថវិកាជាតិជាង ៣ លានដុល្លារ ក្នុងមួយឆ្នាំៗ ព្រោះក្នុងមួយក្រុមហ៊ុន អាចមានសិទ្ធិនាំចូលសត្វជ្រូករស់បាន ៩៦០ ក្បាលក្នុង ១ថ្ងៃ ហើយត្រូវបង់ចូលថវិកាជាតិជាងកន្លះលានដុល្លាអាមេរិកក្នុង១ឆ្នាំសម្រាប់មួយក្រុមហ៊ុនចុះបើ ៧ក្រុមហ៊ុនគឺ ជាង៣លានដុល្លាអាមេរិក។

ទី២ ជួយប្រជាពលរដ្ឋបានហូបសាច់ជ្រូកក្នុងតម្លៃមួយសមរម្យមិនថ្លៃហួសហេតុដូចសព្វថ្ងៃនេះទេ និងកត្តាដេញថ្លៃនេះធ្វើឲ្យបន្ថែមបន្ទុកចំណាយដល់ក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ដែលអំណោយផលល្អដល់អ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារដោយសេរីទៀតផង៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម