Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញអះអាងថា ការកើនឡើងសន្ទស្សន៍កាំរស្មី UVធ្វើ​ឱ្យប៉ះ​ពាល់ដល់ស្បែកនិងភ្នែកមនុស្ស​

បានផុស

នៅ

​លោកវេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែសីហា​នេះ​ថា ​ការកើនឡើង​ស​ន្ទ​ស្សន៍​កាំរស្មីUV​ ចាប់ពី​១០​ឡើងទៅ​នេះ ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ​ពិសេស​ប៉ះពាល់ដល់​ស្បែក​អាចឱ្យ​ងាយ​រលាក​ស្បែក សម្លាប់​កោសិកា​ស្បែក ធ្វើឱ្យ​ភ្នែក​ខូចគុណភាព ​ឬ​រលាក​ភ្នែក​ជាដើម​។​

លោក​វេជ្ជបណ្ឌិតបាន​បន្តថា​ ករណី​មួយទៀត​នៅ​ប្រទេស​កម្ពុជា​មិនមាន​ទេ​ តែ​វា​កើតឡើង​នៅ​ប្រទេស​នៅ​ជាប់​ប៉ូល​ខាងជើង​ និង​ប៉ូល​ខាងត្បូង ​ដែលមាន​ស្រទាប់​អូហ្សូន​ស្តើង​ហើយ​មាន​មនុស្ស​ខ្លះឧស្សាហ៍​ដេក​ហាលថ្ងៃ ​អាច​បង្កឱ្យមាន​ជំងឺមហារីក​ស្បែក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​របស់លោក​វេជ្ជបណ្ឌិត លី​ សូ​វ៉ា​ន់ នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​ដោយយោង​តាម​ការស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយម​ពិភពលោក WMOបានបង្ហាញ​ឲ្យ​ឃើញ​នៅ​តំបន់​ឥណ្ឌូចិន ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១ នេះ នឹង​ទទួលរង​ឥទ្ធិពល​កាំរស្មីព្រះអាទិត្យ Uvដែលមាន​ស​ន្ទ​ស្សន៍​កើន​ឡើងដល់​កម្រិត១០ ដែលជា​កម្រិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅ​ចន្លោះ​ពី​ម៉ោង១០ ព្រឹក ដល់​ម៉ោង០២រសៀល ​ដែល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស សត្វ​និង​រុក្ខជាតិ​ជាខ្លាំង ។​

លោកវេជ្ជបណ្ឌិតបាន​ណែនាំ​ថា​«អីចឹង​ដើម្បី​បង្ការការការពារ​ប្រជាពលរដ្ឋ​បើ​មិនចាំបាច់​សូមកុំ​ចេញពីផ្ទះ​ក្នុង​កំឡុងពេល​ពី​ម៉ោង​១០​ព្រឹក​នេះ​ទៅ​ម៉ោង​២​រសៀល​។ ​ប្រសិន​យើង​ចង់​ចេញ​ត្រូវ​ពាក់​វ៉ែនតា​ខ្មៅការពារ​កម្តៅថ្ងៃ​។ ​ត្រូវ​ស្លៀក​សំលៀកបំពាក់​ជិតៗ​ខ្លួន ហើយ​បាំង​ឆត្រ »​។​

លោកវេជ្ជបណ្ឌិត​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុងកំឡុងពេល​ការ​កើនឡើងក​ម្តៅ​ដែល​ប្រកាស​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​នេះ​៕​

អត្ថបទ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម