ព័ត៌មានជាតិ
ត្រូវយ៉ាងណាដើម្បី ការពារខ្លួនពីការកើនឡើងសន្ទស្សន៍កាំរស្មី UV
ក្រសួងបរិស្ថានបានបង្ហាញសន្ទស្សន៍កាំរស្មី យូវី ពីកម្រិតហានិភ័យទាបដល់កម្រិតខ្ពស់ខ្លាំងណាស់ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចេះការពារសុខភាព ខណៈកម្ពុជាកំពុងមានសន្ទស្សន៍កាំរស្មី យូវីកម្រិត១០ដែលជាកម្រិតខ្ពស់ខ្លាំង។
ក្រសួងបរិស្ថានបានឱ្យដឹងថាសន្ទស្សន៍កាំរស្មី យូវី បែងចែកជាប្រាំពណ៍ទៅតាមកម្រិតនីមួយៗក្នុងនោះពណ៌បៃតងជាពណ៌ដែលមានហានិភ័យទាបដែលមានសន្ទស្សន៍កាំរស្មីយូវីពី០ទៅដល់២មានគ្រោះថ្នាក់ទាបសម្រាប់មនុស្សទូទៅដោយតម្រូវឲ្យពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យប្រសិនបើលោកអ្នកងាយរងឥទ្ធិពលដោយសារពន្លឺព្រះអាទិត្យនិងប្រើឡេការពារកំដៅថ្ងៃ។
សន្ទស្សន៍កាំរស្មីយូវីពី៣ទៅ៥មានពណ៌លឿងកម្រិតហានិភ័យមធ្យម ពីកាំរស្មីពន្លឺព្រះអាទិត្យ។ត្រូវស្ថិតនៅក្នុងម្លប់នៅពេលថ្ងៃត្រង់ជាពេលដែលព្រះអាទិត្យមានពន្លឺខ្លាំងបំផុតប្រសិនបើនៅខាងក្រៅចូរស្លៀកសំលៀកបំពាក់វែងពាក់ស្រោមដៃដែលការពារកំដៅថ្ងៃពាក់មួកដែលមានហាមនិងពាក់វែនតាការពារនិងលាបឡេការពារកម្ដៅថ្ងៃ។
សន្ទស្សន៍កាំរស្មីយូវី ពី ៦ ទៅ ៧ ជាពណ៍ លឿងទុំកម្រិតហានិភ័យខ្ពស់ នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ត្រូវប្រើប្រាស់ឧបករណ៍និងផលិតផលការពារការរលាកស្បែកនិងស្បែកគឺជាការចាំបាច់។ត្រូវកាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យចន្លោះពីម៉ោង១០ទៅ៤ រសៀលប្រសិនបើនៅខាងក្រៅស្វែងរកម្លប់ជ្រកស្លៀកសំលៀកបំពាក់វែង ពាក់ស្រោមដៃការពារកំដៅថ្ងៃពាក់មួកដែលមានហាមធំនិងពាក់វ៉ែនតាការពារកាំរស្មីយូវី។
សន្ទស្សន៍កាំរស្មីយូវីពី៧ ទៅ១០ ពណ៍ ក្រហមកម្រិតហានិភ័យ ខ្ពស់ខ្លាំងមានន័យថាមានហានិភ័យខ្ពស់ពេលដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។ត្រូវប្រុងប្រយ័ត្នខ្ពស់និងការពារបន្ថែមចំពោះស្បែកនិងភ្នែក។កាត់បន្ថយពេលវេលាស្ថិតក្រោមពន្លឺព្រះអាទិត្យ ពីចន្លោះម៉ោង១០ព្រឹកនិងម៉ោង៤រសៀល។ប្រសិនបើនៅខាងក្រៅត្រូវស្វែងរកម្លប់ជ្រក ស្លៀកសំលៀកបំពាក់វែងពាក់ស្រោមដៃការពារកំដៅថ្ងៃពាក់មួកដែលមានហាមធំនិងពាក់វ៉ែនតាការពារកាំរស្មីយូវី។
សន្ទស្សន៍កាំរស្មីយូវីចាប់ពី១១ឡើងទៅ ពណ៌ស្វាយកម្រិតហានិភ័យខ្ពស់ខ្លាំងណាស់សន្ទស្សន៍នេះមានន័យថាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរ។
សូមប្រយ័ត្នទាំងអស់គ្នាចំពោះស្បែកនិងភ្នែកជៀសវាងការប៉ះពាល់នឹងកម្ដៅថ្ងៃចន្លោះម៉ោង១០និងម៉ោង៤រសៀល។ប្រសិនបើនៅខាងក្រៅស្វែងរកសំលៀកបំពាក់វែងពាក់ស្រោមដៃការពារកំដៅថ្ងៃ ពាក់មួកដែលមានហាមធំនិងពាក់វ៉ែនតាការពារកាំរស្មីយូវី។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨សីហានេះថាការកើនឡើងសន្ទស្សន៍កាំរស្មី UVចាប់ពី១០ឡើងទៅនេះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សពិសេសប៉ះពាល់ដល់ស្បែកអាចឱ្យងាយរលាកស្បែក សម្លាប់កោសិកាស្បែក ធ្វើឱ្យភ្នែកខូចគុណភាពឬរលាកភ្នែកជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថាករណីមួយទៀតនៅប្រទេសកម្ពុជាមិនមានទេតែវាកើតឡើងនៅប្រទេសនៅជាប់ប៉ូលខាងជើងនិងប៉ូលខាងត្បូងដែលមានស្រទាប់អូហ្សូនស្តើងហើយមានមនុស្សខ្លះឧស្សាហ៍ដេកហាលថ្ងៃអាចបង្កឱ្យមានជំងឺមហារីកស្បែក។
ក្រសួងធនធានទឹកនិងឧត្តុនិយមបានប្រកាសកាលពីថ្ងៃទី១៧សីហាថាដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញនៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹងទទួលរងឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀលដែលនឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិជាខ្លាំង៕ ដោយ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ