Connect with us

ព័ត៌មានជាតិ

គ្រប់វត្ត ព្រះវិហារ សាសនា ទាំងអស់ ត្រូវបន្លឺសំឡេងស្គរ ជួងកង​រំពង ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសុក្រសប្តាហ៍នេះ

បានផុស

នៅ

ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំមួយ ទៅដល់ថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ ជាពិ​សេ​សតាមវត្តអារាម ព្រះវិហារ គ្រប់សាសនាទាំងអស់ត្រូវបន្លឺសំឡេងស្គរ ជួងកង​រំពង ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា នេះ ក្នុងកម្មវិធីអន្តរ សាសនាប្រឆាំងការជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវី-១៩» ក្រោមប្រធានបទ:” សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស”។

សូមចូលរួមទាំងអស់គ្នាពីគ្រប់ស្ថានីយ៍ ទូរទស្សន៍ វិទ្យុ ដោយផ្សាយចេញព្រមៗគ្នានៅថ្ងៃ សុក្រ ទី ២០ សីហា ២០២១ នៅម៉ោង ៦ ល្ងាចតែមួយដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម