Connect with us

ព័ត៌មានជាតិ

តុលាការខេត្តតាកែវសម្រេចឃុំខ្លួនមេការក្រុមហ៊ុនអាហារបំប៉ន៦នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

ខេត្តតាកែវ៖ មេការក្រុមហ៊ុនអាហារបំប៉ន យូនីស៊ីធី ខេមបូឌា ចំនួន៦នាក់ក្នុងចំណោម៧នាក់ត្រូវបានតុលាការខេត្តតាកែវចេញដីកាដាក់ពន្ធគារបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានដឹកនាំប្រមូលផ្តុំមនុស្សប្រមាណជិត៤០០នាក់ ដោយល្មើសបម្រាមអាជ្ញាធរ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីតាំងបុរីរស្មី ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហានេះ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជនសង្ស័យដែលជាមេការក្រុមហ៊ុន យូនីស៊ីធី ខេមបូឌា ចំនួន​៦នាក់​ក្នុងចំណោម៧នាក់ ដោយម្នាក់ទៀតជាស្ត្រីមានកូនខ្ចី គឺមិនត្រូវបានឃុំខ្លួនទេ។

ដោយឡែកលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យ៧នាក់ដែលជាមេការក្រុមហ៊ុនខាងលើ ត្រូវបានដំណាងអយ្យការធ្វើការចោទប្រកាន់តាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងមាត្រាទី១១។

លោកព្រះរាជអាជ្ញាបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១១ បានចែងថា អំពើរារាំងដល់ការអនុវត្តវិធានការ ឬបង្កឧបសគ្គដោយចេតនា ដល់វិធានការដែលបានដាក់ចេញស្របតាមច្បាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួនចាប់ពី២លានរៀល ទៅ១០លានរៀល។ ហើយបើករណីខាងលើបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ ២០លានរៀល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៤ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៩ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៦ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម