Connect with us

ព័ត៌មានជាតិ

ឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ដុតពូកផ្សែងខ្មួលខ្មាញ់ផ្អើលសមត្ថកិច្ច​

បានផុស

នៅ

ប្តី​ប្រពន្ធ​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ឈានទៅដល់​ការដុត​ពូក​ដែល​នៅក្នុង​ផ្ទះ​បណ្តាលឱ្យ​ឆាបឆេះ​ផ្សែង​ខ្មួរ​ខ្មាញ់​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចុះ​អន្តរាគមន៍​កាលពីវេលា​ម៉ោង១​និង​១៨​នាទី​រសៀល ថ្ងៃទី​១៨ ខែសីហា ​ឆ្នាំ​២០២១​នេះ ​ស្ថិតនៅ​ចំណុច​ផ្លូវ​ព្រះមុន្នី​រ៉េត ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​មានឈ្មោះ គឹម វាសនា ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជា​កម្មករ មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ ដោយសារតែ​ការ​ឈ្លោះ​ប្រ​កែ​ត​គ្នា ហើ​យ​ដុត​ពូក​។

បន្ទប់​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាង​លើ​នេះ​មាន​ទំហំ៤​ម៉ែត្រ x ៤​ម៉ែត្រ រង​ការខូចខាត​ឆេះ​ពូក​អស់ទាំង​ស្រុង ព្រមទាំង​សម្ភារៈ​ផ្ទះបាយមួយចំនួន តែពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។

សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើ៤​ម៉ែត្រគូប , រថយន្ត​ជំនួយ​មកពី​ក្រសួងមហាផ្ទៃ ចំនួន២​គ្រឿង ពុំបាន​ប្រើ​ប្រាស់​ទឹក រលត់​ទាំងស្រុងនៅវេលា​ម៉ោង១​និង​២៥​នាទី​រសៀល ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម