Connect with us

ព័ត៌មានជាតិ

​រដ្ឋបាលខេត្ត ចាប់ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ ប្រមាណ​១​ម៉ឺន​នាក់ ក្នុង​ក្រុង​បាត់ដំបង​

បានផុស

នៅ

​រដ្ឋបាលខេត្ត​បាត់ដំបង បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ជំហ៊ាន​ដំបូង ដល់​កុមារ​ដែល​មានអាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ​ហើយ នា​ព្រឹក​ថ្ងៃទី១៨​ខែសីហា ឆ្នាំ​២០២១ នៅក្នុង​ក្រុង​បាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផេង សិទ្ធី​អភិបាលក្រុង​បាត់ដំបង​មានប្រសាសន៍​ឲ្យ​ដឹង​ថា ការបើក​យុទ្ធនា​ការចាក់ វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​លើ​កុមារ ដែល​សិក្សា​នៅតាម​សាលា​រដ្ឋ​និង​ឯកជន​ចន្លោះ អាយុ​ពី​១២​ដល់ ១៧​ឆ្នាំ នៅក្នុង​ក្រុង​បាត់ដំបង ដែលមាន​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់ ដោយ​ធ្វើ ការសហការ​ជាមួយ​គ្រូ បង្រៀន​តាម​សាលា​នីមួយៗ។ លោក​បញ្ជាក់​ថា ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​កុមារ​នេះ ធ្វើ​រយៈពេល​១០​ទៅ​១៥​ថ្ងៃ តាម​ស្ថានភាព​ជាក់ស្តែង ដែលមាន​មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន​បី គឺ​នៅ​មណ្ឌល​ផ្សារ​ទំនើប​ភួ​ពុ​យ មណ្ឌល​បូរី​រំចេក និង មណ្ឌល​សុខភាពចំការ​សំរោង។​

​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើ​កុមារ​នេះ ឯកឧត្តម ងួន រតន អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា នេះ​ជា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​បួន​ហើយ​ក្នុង​ខេត្តបាត់ដំបង ដែល​ទីមួយ​ចាក់​មន្ត្រីរាជការ​ស៊ីវិល ទី​ពីរ​ចាក់​លើប្រជាពលរដ្ឋ ទី​បី​ចាក់​លើ អតីតយុទ្ធជន និង​លើក​ទី​បួន​នេះ​ គឺ​ចាក់​លើកុមារ​ ដែល​មាន​ចន្លោះ​អាយុ​ចាប់ពី​១២​ដល់​១៧ ឆ្នាំ​នៅ​ទូទាំង​ខេត្តបាត់ដំបង ដែលមានចំនួនប្រហែល​១០​ម៉ឺន​នាក់។

​ឯកឧត្តម​បញ្ជាក់​ថា​ប​ច្ចប្ប​ន្ន​នេះ ​ចំនួន​សិស្សសាលា នៅ​ខេត្តបាត់ដំបង ឆ្លង​ជំងឺ​កូ​វីដ​១៩ ច្រើន​គួរសម ដែលមាន​ចំនួន​២៥​ដល់​៣០​នាក់​ក្នុង​មួយ​ថ្ងៃៗ បើទោះជា​សា​សា​រៀន​នានា ត្រូវបាន​បិទ​បណ្តោះ​អាសន្ន​ទៅ​ហើយ​ក្តី។ ដូច្នេះ​ក្មួយៗ​កុមារ​ត្រូវ​បន្ត​យកចិត្ត​ដាក់​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង បន្ត​ខិតខំ​សិក្សា​នៅផ្ទះ និង តាមរយៈ​អន​ឡាញ ។

​ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ថា ដោយសារ​ចំនួន​ឆ្លង​លើ​សិស្ស មាន​តួលេខ​ខ្ពស់​នេះ ហើយ​ទើប រាជរដ្ឋាភិបាល​ពន្លឿន​ ក្នុងការ​ផ្តល់​វ៉ាក់សាំង​កា​ពារ​ជំងឺ​កូ​វីដ​១៩ ដល់​កុមារ​ជា​សិស្ស ដើម្បី​បញ្ចៀស​ការ ឆ្លង​រាលដាល​ចូល​សហគមន៍​កាន់តែ​ធំ​ផង និង ដើម្បី​តៀមបើកសាលាឡើងវិញ​ផង ក្រោយពី​ទទួលបាន​វ៉ា​ក់សាំង​ទូទាំងប្រទេស ហើយ​នាពេលខាងមុខ​៕

អត្ថបទ៖ សោ និយម​រ័​ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម