Connect with us

ព័ត៌មានជាតិ

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ជា​ជំនួយ​របស់​ភាគី​ចិន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ជោគជ័យ

បានផុស

នៅ

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ជោគជ័យ កាលពីដើម​សប្តាហ៍​នេះ ដែល​នេះ​បានបង្ហាញ​ពី​អត្ថន័យ​សំខាន់​នៃ «​នាវា​មិត្តភាព​» រវាង​ចិន និង​កម្ពុជា និង​ការផ្សារភ្ជាប់​រវាង​បេះដូង​នៃ​ប្រជាជន​ទាំងពីរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ផេ​ក​ផ្លូវការ​ស្ថានទូត​សាធារណរដ្ឋ ប្រជា​មា និ​ត​ចិន​ប្រចាំ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូត​ចិន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​គម្រោង​ខាងលើនេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ ១៦.២២​ហិកតា ទំហំ​សំណង់​ប្រហែល ៨.២៤​ម៉ឺន​ម៉ែត្រការ៉េ ហើយ​ជា​ពហុ​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នក ទស្សនា​បាន​រហូតដល់​៦​ម៉ឺន​នាក់​។ ពហុ​កីឡដ្ឋាន​ថ្មី​នេះ អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អន្តរជាតិ និង​ការប្រកួត​កីឡា បាល់ទាត់​អន្តរជាតិ​ខ្នាត​ធំ និង​អាច​រៀបចំ​ពិធី​ថ្នាក់ជាតិ​ក៏ដូចជា​ព្រឹត្តិការណ៍​ធំៗ​ផ្សេង ទៀត​បាន​។ ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ខាងមុខនេះ​ផងដែរ​»​។

នេះ​គឺជា​ពហុ​កីឡដ្ឋាន​ទំហំ​ធំ​បំផុត និង​កម្រិត​ខ្ពស់​បំផុត ដែលជា​ជំនួយ​របស់​រដ្ឋាភិ​បាល​ចិន​នា​បច្ចុប្បន្ននេះ និង​ជា​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​ការកសាង​គំនិត​ផ្តួចផ្តើម «​ខ្សែ ក្រវាត់ និង​ផ្លូវ​» រវាង​ចិន​-​កម្ពុជា​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម