Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​នៅ​ថៃ នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ចែក​ដល់​បងប្អូន​ពលក​រ​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក​ចំនួន​៦០​គ្រួសារ

បានផុស

នៅ

​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដឹកនាំ​ដោយ​លោក ធុច ដាលីន តំណាងឱ្យ​លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១​នេះ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ដែលមាន​បន្លែ និង​សាច់ ចុះ​ចែក​ដល់​បងប្អូន​ពលក​រ​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​២​កន្លែង​ផ្សេងគ្នា ចំនួន​៦០​គ្រួសារ ស្ថិត​តំបន់​ផ្លូវ​ប្រះ​ឆា​ស៊ុ​ង​ខ្រោះ និង​រា​ចា​ដា ខណ្ឌ​ហ៊ួ​យ​ខ្វាង ទីក្រុង​បាងកក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ថៃ​បានសម្រេច​បន្ត​ការ​រឹតត្បិត​តំបន់​ត្រួតពិនិត្យ​ខ្ពស់បំផុត និង​តឹងរ៉ឹង​បំផុត​ចំនួន​២៩ ខេត្ត ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​។ ជាមួយគ្នា​នោះ ស្ថានទូត​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ ដែល​កំពុងមាន​វត្តមាន​នៅ​ប្រ​ទេស​ថៃ មេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​ថៃ និង​វិធានការ ៣ ការពារ ៣ កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

សូមបញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​សរុប​ចំនួន​៩២៨៣១៤​ករណី និង​មាន​អ្នកស្លាប់​សរុប​៧៧៣៤​នាក់ ហើយ​សម្រាប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​២១១៥៧ និង​មាន​អ្នកស្លាប់​ចំនួន​១៨២​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម