Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ដកហូត​គ្រឿងញៀន​១០​កញ្ចប់ នៅលើ​ផ្លូវដែក

បានផុស

នៅ

ភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​០៣​នាក់​ត្រូវបាន​កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវ រហូតដល់​ការឃាត់ខ្លួន ខណៈដែល​បាន​ប្រព្រឹត្ត​បទ​លើ្ម​ស ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២១និង៣០​នាទី​​នៅ​ចំណុច​ផ្លូវដែក ក្រុមទី​៥២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

មន្ត្រី​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២១និង៣០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ជាក់​សែ្ត​ង ពាក់ព័ន្ធ​ប្រព្រឹត្ត​បទ​លើ្ម​ស ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវដែក ក្រុមទី​៥២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ១-​ឈ្មោះ ខាន សា វឿ​ត​ហៅ វឿ​ត​ភេទ​ប្រុស អាយុ​៣៣​ឆាំ្ន ជនជាតិ​ខែ្មរ មុខរបរ​សន្តិសុខ ស្នាក់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

២-​ឈ្មោះ សុទ្ធ សា​រាជ្យ​ហៅ រាជ្យ​ភេទ​ប្រុស អាយុ​២៥​ឆាំ្ន ជនជាតិ​ខែ្មរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​១៥ សង្កាត់​បឹង​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

៣-​ឈ្មោះ ឡាយ សាវុធ ហៅ ចន្ទ​ភេទ​ប្រុស អាយុ​២៣​ឆាំ្ន ជនជាតិ​ខែ្មរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​១៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

វត្ថុតាង​ដែល​បាន​ចាប់​យក មាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន ) ចំនួន​១០​កញ្ចប់​តូច ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់ កំពុងធ្វើការ​ឃាត់ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធើ្វ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម