Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន គាំទ្រកូរ៉េជាបេក្ខភាពម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ

បានផុស

នៅ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន គាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ក្នុងនាមជាបេក្ខភាពម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៨ នៃភាគីជាសមាជិក អនុសញ្ញាប្រែប្រួលអាកាសធាតុ ឆ្នាំ២០ ២៣ខាងមុខនេះ។ ការថ្លែងគាំទ្រនេះ គ្រាដែលលោក សាយ សំអាល់ អនុញ្ញាតឲ្យលោក Park Heung Kyeong ឯក​អគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះលោក Park Heung Kyeong បានថ្លែងនូវការកោតសរសើរ ចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការ កិច្ចចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា។ លោក ក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេស ក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកា ចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែម ទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឲ្យកម្ពុជាគាំទ្រផងដែរ ដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបរិស្ថាន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ ចំពោះការស្នើសុំ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និងកសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា។ លោក សាយ សំអាល់ ក៏បានស្នើសុំឲ្យកូរ៉េ បន្តជំរុញបច្ចេកទេស លើវិស័យកសិកម្ម ដែលបន្ស៊ីទៅនឹង ការប្រែប្រួលអាកាសធាតុ ដូចពូជស្រូវ និងពូជដំណាំជាដើម៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម