Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ បន្តចែក ចាយ ឧបករណ៍តេស្តរហ័ស ក្នុងតម្លៃដើម ដើម្បីបំពេញតម្រូវការ របស់ក្រុមហ៊ុន និងរោង​ចក្រ

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ក្រសួងបន្តចែកចាយឧបករណ៍តេស្ត រហ័សអង់ ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ ដើម្បីបំពេញតម្រូវការ របស់ក្រុមហ៊ុន សហគ្រាស រោងចក្រ។

ទំព័រហ្វេសប៊ុក របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹងនៅយប់ថ្ងៃទី១៨ ខែសីហាថា ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូល ទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានតំណភ្ជាប់ mptc.gov.​kh/rt ឬអញ្ជើញមកទិញ ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែសីហា បានចេញសេចក្តីណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើ រនិងកាបូប ចូលរួមទប់ស្កាត់ ការរីករាលដាលទ្រង់ទ្រាយ ធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស។

ក្រសួងការងារ និងបណ្ដុះបណ្ដាល បានណែនាំ​ដល់​ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប អនុវត្តដូចខាងក្រោម៖

១. ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

២. អាចបញ្ជាទិញឧបករណ៍តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។

៣. ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

៤. ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវ វិធានការ “៣ការពារ និង៣កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង កុំទៅកាន់ ទីតាំង ៣”ជ” (កន្លែងមនុស្សជួបជុំ អ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត)។

៥. ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិតដែល បានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម