Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ការនាំចូល​​ជ្រូក មិនអាចចេះតែ​ដាក់ ដេញថ្លៃ ​ដូចដេញថ្លៃ​​ខោអាវជជុះ ឬឡាន​នោះទេ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​បានបំភ្លឺចំពោះចោទប្រកាន់ ​របស់​ក្រុមហ៊ុន​ចំនួន៤ ដែល​បានចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានចេញ​គោលការណ៍អនុញ្ញាត​ ឲ្យ​នាំចូល​សត្វ​ជ្រូក​រស់​សម្រាប់​យកមក​បំ​ពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ ​ក្នុងប្រទេស​កម្ពុជាអនុញ្ញាត ​ឲ្យ​តែ​បក្ខ​ពួកខ្លួនមិនមាន​តម្លាភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល ​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារធ្វើ​ឲ្យ​ឈ្មួញ​ ដំឡើង​តម្លៃ​សាច់ជ្រូក ​លើ​ទីផ្សារឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត។

លោករដ្ឋមន្រ្តី បានថ្លែងថា នេះ​ជា​ល្បិច​របស់​ពួក​ឈ្មួញ ​នាំចូល​តែប៉ុណ្ណោះ ព្រោះ​ពួកនេះ​ធ្លាប់ប្រើ​ឧបាយកល​នេះ​ច្រើនដង​ហើយ។ លោករដ្ឋមន្រ្តីសងត់ធ្ងន់ថា ការនាំចូល​​ជ្រូក មិនអាចចេះតែ​ដាក់ដេញថ្លៃដូច ដេញថ្លៃ​​ខោអាវជជុះឬ ឡាន​នោះទេ។ ប្រតិកម្មរបស់រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី១៧ សីហានេះជាការឆ្លើយតបទៅក្រុមហ៊ុនចំនួន៤ ដែលបានដាក់លិខិតទៅរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ចូលដល់​ការិយាល័យ ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នេះ​ហើយត្រូវបានបណ្តាញព័ត៌មាន ធ្វើការផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។​

នៅក្នុងលិខិតគោរព ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើសុំគោលការណ៍អនុញ្ញាត ដើម្បីដាក់ដេញថ្លៃគោលការណ៍នាំចូលសត្វជ្រូករស់ យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក, ក្រុមហ៊ុន រ៉ូស៊ីតា(អអេសធី), ក្រុមហ៊ុន ជីធី ហ្វោនដេសិន (ខេមបូឌា) ឯ.ក ។

ក្រុមហ៊ុនទាំង៤ បានបញ្ជាក់ថាមូលហេតុ ដែលស្នើសុំដាក់ដេញថ្លៃគោលការណ៍ នាំចូលសត្វជ្រូករស់យកមកផ្គត់ផ្គង់បំពេញតម្រូវការខ្វះខាត ក្នុងប្រទេសកម្ពុជានេះ ដោយសារតែកន្លងមកនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញគោលការណ៍ អនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ សម្រាប់យកមកបំពេញសេចក្តីត្រូវ លើទីផ្សារក្នុង ប្រទេសកម្ពុជា អនុញ្ញាតឲ្យតែបក្ខពួកខ្លួន មិនមានតម្លារភាពធ្វើឲ្យឈ្មួញ ដែលនាំចូលមានលក្ខណៈផ្តាច់មុខគ្រប់​គ្រងទីផ្សារ ធ្វើឲ្យឈ្មួញតម្លើងតម្លៃសាច់ជ្រូក លើទីផ្សារឡើង ថ្លៃខ្ពស់ស្រេចតែចិត្ត។

ចំណែកក្រុមហ៊ុនដទៃទៀត ដែលមិនមែនជាបក្ខពួក មិនមានឱកាសដើម្បីទទួល បានសិទ្ធិនាំចូលដើម្បីប្រកួតប្រជែ​ង​លក្ខណៈទីផ្សារសេរី បាននោះទេកត្តានេះធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ និងសិទ្ធិធ្វើពាណិជ្ជកម្មដោយសេរីរបស់ក្រុមហ៊ុនស្របច្បាប់នានា ដែលបានចុះបញ្ជីពាណិជ្ជកម្មយ៉ាងខ្លាំង លើសពីនេះទៀតនោះ គឺធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

​ជាការឆ្លើយតប​ ទៅនឹងការចោទប្រកាន់ របស់ក្រុមហ៊ុនទាំង៤នេះ លោក ​វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាសន៍ថា ចំពោះ​សត្វ​ជ្រូកនេះ យើង​មិនអាចចេះតែ​ដេញថ្លៃ ​ដូច​​ខោអាវ ជជុះ ឬឡាន​អី​បានទេ​ ពីព្រោះ​មានច្បាប់ ស្តីពី ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជាពិសេស​រោគ​ឆ្លង​សត្វ គឺ​យើង​មិនមែន​ចេះតែ​អនុញ្ញាត​ទេ ​ទាល់តែ​មានការបញ្ជាក់ផ្តល់ នៅ​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​សុខភាព​សត្វ ​មុននឹងឆ្លង​ពី​ខេត្ត​មួយ​មក​ខេត្តមួយ ​ឆ្លង​ពី​ប្រទេសមួយ​មកប្រទេសមួយ គឺ​គេ​មាន​វិន័យរបស់គេ មាន​ក្រឹត្យក្រម​ច្បាប់​របស់គេ ទាំង​ច្បាប់​ក្នុងប្រទេសក្នុ ង​តំបន់ និង​ពិភពលោក ដែលមាន​អង្គការសុខភាព ​សត្វពិភពលោក​ គេ​តាមដាន​មើល​យើង ទាំងអស់គ្នា​ស្តីអំពី ​ការអនុវត្ត​ច្បាប់​ស្តីពី ​ការ​ចរាចរណ៍​សត្វ​មិន មែន​នឹកឃើញ ស្រេច​តែ​វា​ថា​ដេញថ្លៃ​នេះ ​ដេញថ្លៃ​នោះ ​អត់​បានទេ ​គឺ​កម្រិត​កំណត់ ​នៃ​ការចែក​ចាយ​យើង​មិនចេះ តែ​យក​សត្វ​ឈឺ​មក​ចែកចាយ​នៅ​កម្ពុជា​ បាន​នោះទេនេះ ​ជាវិធាន ការ​ច្បាប់​ចំពោះមុខ ដែល​យើង​កំពុង​តែមាន​៕​ (ដោយ)៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម