Connect with us

ព័ត៌មានជាតិ

កោសខ្យល់ពីយប់ ព្រឹក​ឡើង​ក្មួយ​ចង​ក​សម្លាប់ខ្លួន​មុខ​ផ្ទះ

បានផុស

នៅ

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលទាំងព្រលឹមអុរមួយបានកើតឡើង បន្ទាប់ពីឃើញមានមនុស្សចងក សម្លាប់ខ្លួននៅខាងមុខផ្ទះ។

ការភ្ញាក់ផ្អើលនេះគឺនៅព្រលឹមស្រាងៗ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៥ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ដោយគេស្គាល់ថា សពមានឈ្មោះ វេត សាវឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបំភ្លឺពីឪពុកឈ្មោះវឹង សាវេត បាននិយាយថា នៅមុនកើតហេតុ គឺខ្លួននិងប្រពន្ធបានទៅធ្វើបុណ្យ បងប្អូន​នៅអំពិលប្រាំដើម ស្រុកបវេល ដោយទុកកូនឈ្មោះសាវឿន ឲ្យនៅចាំផ្ទះ។ លុះដល់ថ្ងៃទី ១៨ ខែសីហា វេលាម៉ោងប្រហែល ៤ ទៀបភ្លឺ ស្រាប់តែឈ្មោះឈឺន គឹមសាន ត្រូវជាប្អូនថ្លៃ បានទូរសព្ទ័ប្រាប់ថាកូនរបស់ខ្លួនបានចងក និងដើមក្រខុបខាងមុខផ្ទះស្លាប់បាត់ហើយ។

ដោយឡែកម្តាយមីងឈ្មោះ ឈឺន គឹមសាន បានបំភ្លឺថា នៅព្រលប់មុនពេលកើតហេតុខ្លួនបានកោសខ្យល់ឱ្យ​ក្មួយ​និងបានហៅ​ឲ្យ​មកដេកនៅខាងក្រោមផ្ទះវិញ ហើយខ្លួននៅអង្គុយមើលរហូតដល់ម៉ោងប្រហែល ៩ យប់ទើបមកដេកនៅផ្ទះវិញ។ លុះដល់ម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ ចូលថ្ងៃទី ១៨ សីហា ខ្លួនក៏ភ្ញាក់ ហើយចេញទៅមើលក្មួយ ពេលទៅដល់រកមិនឃើញ ស្រាប់តែឃើញឈ្មោះសាវឿន ចងក នឹងដើមក្រខុបនៅមុខផ្ទះស្លាប់បាត់ទៅហើយ ។ 

នក្រោយពេលចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក សមត្ថកិច្ចក៏បានប្រគល់សពទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ដែលបញ្ហានេះក្រុមគ្រួសារបានអះអាងថា អាចបណ្តាលមកពីភាពតានតឹងនៃផ្លូវចិត្ត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម