Connect with us

ព័ត៌មានជាតិ

អ្នក​​ឧកញ៉ា ​ឡេង ណាវ៉ាត់ ត្រា ប្រកាស​ជួយ​ទិញ​ផ្លែ​មៀន​ពី​កសិករ ១០០០ តោន​ យក​មក​លក់​តម្លៃ​ខាត​ដើម

បានផុស

នៅ

អ្នក​ឧកញ៉ា នៅប៉ុន្មាននាទីមុនេះ បានប្រកាសជួយទិញផ្លែមៀន និងផ្លែតាង៉ែន ចំនួន ១ ពាន់តោន (១០០០) យកមកដាក់លក់ក្នុងតម្លៃខាតដើមនៅផ្សារកសិផលឡេងណាវ៉ាត់ត្រា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានលើកឡើងថា ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់រូបលោក ហើយលោកមានចំណូល និងជីវភាពល្អក៏ដោយសារតែប្រជាកសិករ និងរាជរដ្ឋាភិបាល។

អ្នក​ឧកញ៉ា​លើកឡើងថា “ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀន​ឬតាង៉ែន ចំនួន ១០០០ តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម”។

អ្នក​ឧកញ៉ា បញ្ជាក់ថា លក្ខណ្ឌនៃការទិញ របស់លោក គឺទិញតែពីកសិករ ដាំលក្ខណៈគ្រួសារ ប៉ុណ្ណោះមិនទិញពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជឿជាក់ថា ពុកម៉ែបងប្អូនទាំងអស់ សុទ្ធតែមានបំណងចង់ជួយជ្រុំជ្រែងប្រជាកសិករដែលកំពុងជួបប្រទះនូវការលំបាក ដោយសារជំងឺកូវីដ១៩ ដែលជាវិបត្តិទូទាំងពិភពលោក។ លោកលក់ចេញតែក្នុងតម្លៃ ១៩០០រៀល ក្នុងមួយគីឡូ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានសម្រេចឲ្យក្រុមការងារប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែត) ពីបងប្អូនប្រជាកសិករកំពុងជួបបញ្ហាកង្វះទីផ្សារ ខណៈផែ្លតាង៉ែតជាច្រើនតោននាំចេញទៅប្រទេសថៃត្រូវបានអាជ្ញាធរប្រទេសនេះបិទច្រកព្រំដែនមិនឲ្យនាំចូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម