Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា​ប្តេជ្ញា ​ក្នុង​ការ​អភិវឌ្ឍ​និង​ពង្រឹង​ ចំណងមិត្តភាព​កម្ពុជា​-​ឥណ្ឌា​

បានផុស

នៅ

​លោកស្រី វេជ្ជបណ្ឌិត​ដេ​វ​យ៉ា​នី ឧតុ​ម ខូ​ប្រ៊ា​ហ្គា​ដេ ត្រូវ​បាន​ប្រោស​ព្រះរាជ​ប្រទាន​ចូល​ក្រាបថ្វាយបង្គំ និង​គាល់​ថ្វាយ​សារតាំង​ ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ទទួល​បាន​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​ដ៏​អធិកអធម​ នៅ​ព្រះបរមរាជវាំង​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទាន​ នូវ​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ជូន​ចំពោះ​លោកស្រី ខូ​ប្រ៊ា​ហ្គា​ដេ​ និង​មាន​ព្រះរាជ​អង្កា​រំលឹក​ឡើងវិញ​នូវ​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ យូរអង្វែង និង​ស្ថិតស្ថេរ រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​កម្ពុជា​ ដែល​មិន​ត្រឹមតែ​មាននៅ​ក្នុង​សម័យ​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កើតឡើង​ តាមរយៈ​ទំនាក់ទំនង​វប្បធម៌​និង​សាសនា​ផ្សារភ្ជាប់​ជាច្រើន​សតវត្សរ៍​កន្លង​មក​។

ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ បាន​កោតសរសើរ​ ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ឥណ្ឌា​និង​កម្ពុជា​លើ​គ្រប់​វិស័យ ដូចជា​នយោបាយ វប្បធម៌ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច រួម​ទាំង​គម្រោង​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍ ការ​កសាង​សមត្ថភាព -​ល​-​។ ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ​បាន​កោតសរសើរ​ជាពិសេស​ ចំពោះ​ការងារ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ ដែល​ឥណ្ឌា​បាន​និង​កំពុង​អនុវត្ត ​នៅ​ប្រាសាទអង្គរវត្ត​ និង ប្រាសាទ​ព្រហ្ម​។

លោកស្រី ឯកអគ្គរដ្ឋទូត ខូ​ប្រ៊ា​ហ្គា​ដេ Khobragade បាន​នាំយក ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ថ្នាក់ដឹកនាំ​និង​ប្រជាជន​ឥណ្ឌា​ថ្វាយ​ព្រះករុណា​និង​ជូន​ប្រជាជន​កម្ពុជា​។ ជាមួយ​ការ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ឥណ្ឌា​ជាមួយ​កម្ពុជា លោកស្រី​បាន​ទូល​ថ្វាយ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ ​ក្នុង​ការ​អភិវឌ្ឍ​និង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។

​លោកស្រី វេជ្ជបណ្ឌិត ខូ​ប្រ៊ា​ហ្គា​ដេ Khobragade បាន​ទូល​ថ្វាយ​បន្ថែម​ទៀត​ថា ​លោកស្រី​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ ដើម្បី​ធ្វើ​ឲ្យ​មិត្តភាព​យូរអង្វែង​រវាង​ឥណ្ឌា​និង​កម្ពុជា​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​លើ​គ្រប់​វិស័យ​ នៃ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​។​ លោកស្រី​បាន​ទូល​ថ្វាយ​ទៀត​ថា​ ប្រទេស​ឥណ្ឌា​មាន​កិត្តិយស​ និង​ថ្លែងអំណរគុណ​ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ដំបូង ក្នុង​ការជួយ​ការ​អភិរក្ស​ប្រាសាទអង្គរវត្ត​ ដែល​ជា​ការ​បញ្ជាក់​ពី​ការ​ផ្សារភ្ជាប់​វប្បធម៌​ដ៏​ជ្រាលជ្រៅ​របស់​យើង ហើយ​ការងារ​ស្តារ​ប្រាសាទ​នេះ​ ក៏បាន​បាន​ផ្តល់​ឱកាស ​ក្នុង​ការ​រុករក​ឡើងវិញ​ នូវ​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប ​នៃ​អរិយធម៌​និង​វប្បធម៌​ឥណ្ឌា​។ ព្រះករុណា​បាន​អបអរសាទរ​ដល់​លោក​ឯកអគ្គរដ្ឋទូត​ និង​ធានា​ផ្តល់​ការ​គាំទ្រ និង​កិច្ច​សហប្រតិបត្តិការ ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​បំពេញភារកិច្ច​របស់​លោក​ស្រី​។

មុន​ភារកិច្ច​បច្ចុប្បន្ន លោកស្រី​វេជ្ជបណ្ឌិត Devyani Khobragade ជា​ប្រធាន​គម្រោង​កសាង​សមត្ថភាព និង​វប្បធម៌ /បេតិកភណ្ឌ នៃ​ក្រសួងការបរទេស​ឥណ្ឌា ក្នុង​ឋានៈ​អគ្គនាយក (​រដ្ឋបាល​ភាពជា​ដៃគូ​អភិវឌ្ឍន៍​) ចាប់​តាំង​ពី​ឆ្នាំ ២០១៩ ។ ក្នុងអំឡុងពេល​អាជីព​ការទូត​លោកជំទាវ​បាន​បម្រើការ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង អ៊ី​ស្លា​ម៉ា​បាដ​នៃ​ទីក្រុង​រ៉ូម និង​ញូវយ៉ក​។ នៅ​ទីស្នាក់ការ​កណ្តាល ​នៅ​ទីក្រុង​ញូ​វ​ដេលី ​លោកជំទាវ​បាន​បម្រើ​ការងារ​ នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ក្រសួងការបរទេស រួមមាន​ប៉ា​គី​ស្ថាន អាហ្គានីស្ថាន និង​អ៊ីរ៉ង់ អឺរ៉ុប​កណ្តាល ហិរញ្ញវត្ថុ ផ្នែក​កុងស៊ុល លិខិតឆ្លងដែន ទិដ្ឋាការ និង​នាយកដ្ឋាន​សហករណ៍​ស​ហ​ព័ន្ធ​។ លោកជំទាវ​អាច​និយាយ​ភាសា​អង់គ្លេស ម៉ា​រ៉ា​ធិ​ន ហិណ្ឌូ​និង​អាល្លឺម៉ង់​។

​លោកស្រី វេជ្ជបណ្ឌិត Khobragade បាន​បោះ​ពុ​ម្ភរឿងខ្លីៗ​ ក៏ដូចជា​សៀវភៅ​រឿង​កុមារ​ ដែលមាន​ប្រជាប្រិយ​មួយ​ គឺ​រឿង ដំណើរ​ផ្សងព្រេង​របស់​យុវជន​អេ​ម​ប៊ែ​ក​។ ក្រៅពី​គ្រូបង្ហាត់​យូ​ហ្គា​ ដែល​មាន​សញ្ញាប័ត្រ​និង​ជា​អ្នក​រត់​ចម្ងាយ លោកជំទាវ​ ក៏​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង ​នៅ​ក្នុង​វិបស្សនា​កម្មដ្ឋាន​និង​ព្រះពុទ្ធសាសនា​ ផង​ដែរ​៕

អត្ថបទ៖ ​វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៩ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៦ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣០ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម