Connect with us

ព័ត៌មានជាតិ

យកសំណាកអាជីវករផ្សារ ៧ មករា​ ជាង ២០០ នាក់ លទ្ធផលអវិជ្ជមានទាំងអស់

បានផុស

នៅ

អភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី ១៩ ខែសីហាន បានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យការចុះ​យកសំណាកប្រជាពលរដ្ឋ អាជីវករផ្សារ ៧ មករា ជាង ២០០ នាក់ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌួលគោក រាជធានីភ្នំពេញទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានបញ្ជាក់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនប្រមាណជាង២០០នាក់ ហើយការបង្កើតឱ្យមានការពិនិត្យ​យកសំណាកនេះ គឺដោយ​សារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទ​​ដែលតា (Delta)។

លោក ឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង
អភិ​បាល​រាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងគ្រូពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។

លោកឯក ឃុនដឿន បានបញ្ជាក់នៅរសៀលម៉ោងជាង១២នេះថា ក្រោយការពិនិត្យយកសំណាកពលរដ្ឋនិងអាជីវករជាង២០០នាក់នៅផ្សារ៧មករានេះ គឺអវិជ្ជាមានទាំងអស់៕ ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម