Connect with us

ព័ត៌មានជាតិ

​មន្ត្រី​មាន​សុទិដ្ឋិនិយម​លើ​របាយការណ៍​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​កម្ពុជា ២០១៦-​២០៣០

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ ប្រកប​ដោយ​ចីរ​ភាព​កម្ពុជា ២០១៦-២០៣០ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប។

​លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានមានប្រសាសន៍ថា ​វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបាន​គោលដៅ​អភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា​ គឺជារបាយការណ៍សម្រាប់បំពេញបន្ថែម ដល់របាយការណ៍ត្រួតពិនិត្យ​ថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយមានលក្ខណៈបន្ទាន់ តាមតម្រូវការ​ជាក់ស្តែង គឺត្រូវចាប់ផ្តើមរៀបចំនៅខែកុម្ភៈឆ្នាំ២០១៩ និងត្រូវបញ្ចប់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៩ ព្រោះ​​របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩​ ត្រូវយកទៅបង្ហាញនៅ​ក្នុងវេទិកា​កម្រិត​ខ្ពស់ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាល​អង្គការសហ​ប្រជាជាតិ នាបុរីញូយ៉ក សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ង៉ាន់ ភិរុណ ក្នុងនាមអាជ្ញាធរខេត្ត បានសំដែងការសារទរចំពោះរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេច​​​បានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដោយថា គឺជាឯកសារ​ដ៏មាន​សារៈសំខាន់​ ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជ​រដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាម​រយៈសិក្ខាសាលា ក៏ដូចជាកិច្ចប្រជុំនានាជាច្រើនលើកច្រើនសារ នាពេលកន្លងមក។

លោកបន្តថា ចំពោះរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាពកម្ពុជា ២០១៦-២០៣០ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការអនុវត្តគោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៤ ដោយបានកំណត់អាទិភាព សូចនាករ និងពេលវេលាច្បាស់លាស់ ដើម្បីសម្រេចឲ្យបានតាម​ផែន​ការ​យុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងចូលរួមចំណែកសម្រេចឲ្យបាននូវ​ក្របខណ្ឌ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរ​ភាព​កម្ពុជា ២០១៦-២០៣០។

ជាមួយគ្នានោះអាជ្ញាធរខេត្ត ​​គាំទ្រ​ទាំង​ស្រុងនូវរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកប​ដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដែលបានដាក់ចេញជាទិសដៅដ៏ត្រឹមត្រូវសម្រាប់​ជំរុញ​ដល់​កិច្ចការ​អភិវឌ្ឍន៍​កម្ពុជា​ឱ្យមានការ​រីកចម្រើន​លើគ្រប់​វិស័យ​នាពេលដ៏ខ្លីខាងមុខនេះ៕

 អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម