Connect with us

ព័ត៌មានជាតិ

WHO ស្ញប់ស្ញែង កម្ពុជា និង សង្កេតឃើញកត្តា ៣ នាំឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជោគជ័យជាង​ប្រទេសដទៃ

បានផុស

នៅ

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក WHO នៅកម្ពុជា នៅថ្ងៃទី១៩ ខែសីហានេះ មានប្រសាសន៍ថា លោកស្រីសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងធ្ចើឱ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស ពិសេសចំពោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ។ សមិទ្ធិផលដែលទទួលបានសម្រាប់យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាសមិទ្ធិផលដែលគួរជាទីស្ញប់ស្ញែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖ “ប្រទេសកម្ពុជាជាប្រទេសមួយក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្គការសុខភាពពិភពលោកដែលទទួលបានជោគជ័យគួរឱ្យកោតសរសើរសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ជាការពិតណាស់​​​​យើងបានដឹងទាំងអស់គ្នាថា មានប្រជាពលរដ្ឋជាង៨លាននាក់ដែលបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា”។

តំណាងអង្គការសុខភាពពិភពលោក WHO រូបនេះបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀតសម្រាប់អង្គការសុខភាពពិភពលោក បានមើលឃើញថា ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសក្រុមមនុស្សវ័យចំណាស់នោះបានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយប្រជាពលរដ្ឋដែលមានវ័យចំណាស់​កាន់តែច្រើនបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ហើយពួកគាត់មានសេចក្ដីសោមនស្សរីករាយ។ ​

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា៖ “មានកត្តាជាច្រើន តែអ្វីដែលជាកត្តា៣សំខាន់នៅក្នុងការកំណត់នូវភាពជោគជ័យនៃដំណើរការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាគឺ កត្តាទី១ ពាក់ព័ន្ធនឹងការដឹកនាំដ៏ខ្លាំងរបស់រដ្ឋាភិបាលដែលចំណុចនេះធានាឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្នៅក្នុងប្រទេស។ កត្តាទី២គឺ មានកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងច្បាស់លាស់ និងមានយុទ្ធសាស្ត្រដើម្បីផ្ដល់ជូនវ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅឆ្ងាយ ឬពិបាកមកទទួលវ៉ាក់សាំង”។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖ “កត្តាទី២នេះ ក៏ពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ព្រោះយើងដឹងហើយថានៅបណ្ដាប្រទេសមួយចំនួន គឺប្រជាពលរដ្ឋគេមានការរារែកក្នុងការទទួលចាក់វ៉ាក់សាំង ប៉ុន្តែប្រជាពលរដ្ឋនៅប្រទេសកម្ពុជាមានការជឿជាក់ខ្ពស់ទៅលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានចូលរួមយ៉ាងសស្រាក់សស្រាំ។ ​កត្តាទី៣ ទាក់ទងទៅនឹងការប្រតិបត្តិការ និងការសម្របសម្រួលបានល្អ មិនថាក្នុងវិស័យរដ្ឋ ឯកជន និងដៃគូ”។

តំណាងអង្គការសុខភាពពិភពលោក WHO នៅកម្ពុជារូបនេះ បានជម្រាបថា ពេលនេះយើងកំពុងធ្វើការរួមគ្នាដើម្បីរត់ប្រណាំងទប់ទល់ជាមួយមេរោគបំប្លែងថ្មី ប្រភេទដែលតា ដែលជាមេរោគមានការចម្លងលឿន និងមានការចម្លងខ្ពស់។ ដូចនេះជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា គឺយើងធ្វើម៉េចដើម្បីធ្វើដំណើរឱ្យលឿនជាងមេរោគ។ ដូច្នេះការផ្ដល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល​ជាកត្តាសំខាន់ ដើម្បីពួកគាត់មានប្រព័ន្ធការពារមេរោគរួចជាស្រេច ដែលអាចបង្ការមេរោគកូវីដ-១៩ ឬកាត់បន្ថយឈឺធ្ងន់ធ្ងរនិងការស្លាប់។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៨ ខែសីហានេះ កម្ពុជាបានអនុវត្តយុទ្ធធានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយទទួលបានលទ្ធផល៨៥.៧០%ធៀបនឹងគោលដៅ១០លាននាក់ចំពោះអ្នកមានអាយុពី១៨ឆ្នាំឡើងទៅ និង៣៥.៧៤%ធៀបនឹងគោលដៅ ១,៩៦៦,៩៣១នាក់ចំពោះកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។ ក្នុងនោះ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ មានចំនួន ៣៥៧,៨៩៧នាក់ ក្នុងនោះស្រីមានចំនួន ១១៨,០៥៣នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម