Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកូវីដជិត៥ពាន់នាក់នៅរាជធានីភ្នំពេញកំពុងទទួលការព្យាបាលនៅតាមផ្ទះ​

បានផុស

នៅ

​រហូតមកដល់​នេះ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល​ប្រមាណ​ជិត​៥​ពាន់​នាក់​ហើយ​នៅ​រាជធានី​ភ្នំពេញ​កំពុង​ទទួល​ការ​ព្យាបាល​នៅតាម​ផ្ទះ​ដោយ​គោរព​និង​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល​។​

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​១៩​សីហានេះ​ថា​ គិត​ត្រឹម​ថ្ងៃទី​១៩​ ខែសីហា​នេះ​ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកជំងឺ​កូ​វីដ​១៩​កម្រិត​ស្រាល ឬ​មិន​មាន​រោគសញ្ញា​ចំនួន​៤,៦៩៨​នាក់​ កំពុង​ទទួល​ការព្យាបាល​នៅតាម​ផ្ទះ ​ក្នុងនោះ​មានអ្នកជា​សះស្បើយ​ចំនួន​១,៦១៧​នាក់ ប​ញ្ជូន​បន្តទៅ​ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​ចំនួន​១១០​នាក់​ និង​កំពុង​ព្យាបាល​នៅតាម​ផ្ទះចំនួន​២,៩៧៦​នាក់​ ក្នុងនោះ​ស្រី​១,៤១១​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបាន​បន្តថា ការអនុញ្ញាតឱ្យ​អ្នកជំងឺ​កូ​វីដ​១៩​ព្យាបាល​បាន​តាម​ផ្ទះ​នេះ​ គឺ​ផ្តោត​តែ​ទៅលើ​អ្នកជំងឺដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​២​ដូ​ស​ និង​ការឆ្លង​មាន​កម្រិតស្រាល​មាន​វ័យក្មេង​និង​មិនមាន​ជំងឺ​ប្រចាំកាយ ​ពិសេស​លំនៅដ្ឋាន​គាត់​ស្របទៅតាម​ការណែនាំរបស់​ក្រសួង សុខាភិបាល​។​

លោកប្រធាន​មន្ទីរ​បាន​បន្តថា ​ការព្យាបាល​តាម​ផ្ទះ​នឹង​ជួយ​ឱ្យ​អ្នកជំងឺ​បានល្អ​ប្រសើរ​ដោ​យគាត់​អាច​រស់នៅ​ជាមួយ​គ្រួសារ​បាន តែ​អាស្រ័យ​លើ​លក្ខខណ្ឌ​ផ្ទះ​របស់គាត់​ស្របទៅតាម​គោលការណ៍​របស់​ក្រសួង សុខាភិបាល​ដែរ​ឬ​អត់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​។​

លោកវេជ្ជបណ្ឌិត​បាន​បន្តទៀត​ថា ​មុននឹង​ដាក់ឱ្យ​ព្យាបាល​អ្នកជំងឺ​តាម​ផ្ទះ​ត្រូវ​មានការ​វាយ​តម្លៃ​ផ្ទះ​របស់​អ្នកជំងឺ​ឱ្យបាន​ម៉ត់ចត់​ជាមុន​ពី​មន្ត្រី​បុគ្គលិក​ពាក់ព័ន្ធ​ដូច​ជាមាន​បន្ទប់​រស់នៅ​ដាច់ដោយឡែក​ពី​សមាជិក គ្រួសារ​ដទៃ​ និង​មាន​បន្ទប់ទឹក​នៅ​ដាច់ដោយឡែក​អាច​កំណ​ត់​ចលនា​អ្នកជំងឺ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទៀត​ក្នុងផ្ទះ​បាន​សមាជិក​រស់នៅក្នុង​ផ្ទះជាមួយ​អ្នកជំងឺ​មិនមែនជា​ក្រុម​ប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​កូ​វីដ ១៩​។​

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ចំពោះ​ការវាយតម្លៃ​គ្លីនិក​និង​ស្ថានភាព​សុខភាព​ដែល​អ្នកជំងឺកូ​វីដ​១៩​ដែល​គ្រូពេទ្យ​អនុ​ញ្ញាត​ការព្យាបាល​ថែទាំ​នៅតាម​ផ្ទះ​ត្រូវតែមាន​រោគសញ្ញា​ឬ​មានរោគសញ្ញា​កម្រិត​ស្រាល​ដូចជា​ក្តៅខ្លួន​អស់កម្លាំង​ក្អកមាន​ឬ​មិនមាន​ស្លេស តឹង​ច្រមុះ ហៀរ​សំបោរ ឈឺបំពង់ក​ឈឺក្បាល​និង​ឈឺ​សាច់ដុំ​គ្មាន​កត្តា​ប្រឈម​ឬ​ហានិភ័យ​ដូចជា​ អ្នកជំងឺ​ដែលមាន​អាយុ​ច្រើន​លើសពី​៦០ឆ្នាំ ជក់បារី ធាត់​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ជំងឺ​សរសៃឈាម​ ឬ​បេះដូង​ទឹកនោមផ្អែម​ជំងឺ​សួត​រ៉ាំរ៉ៃ​ជំងឺ​តម្រ​ង​នោម​រ៉ាំរ៉ៃ​មាន​ប្រព័ន្ធ​រាង​កាយ​ខ្សោយ​ឬ​ជំងឺមហារីក​។​

បើតាម​ក្រសួងសុខាភិបាល​បានការដាក់​អ្នកជំងឺ​កូ​វីដ​១៩​ឲ្យ​ដាច់ដោយឡែក​ព្យាបាល​នៅតាម​ផ្ទះ​មាន​សារ​សំខាន់ជួយ​កាត់បន្ថយ​បន្ទុក​ប្រព័ន្ធ​សុខាភិបាល​ដោយ​ផ្ដល់​ឲ្យ​មូលដ្ឋាន​ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩មានលទ្ធភាព​បន្ថែមទៀត​ក្នុងការ​គ្រប់គ្រង​ករណី​ជំងឺ​កូ​វីដ​១៩​និង​សង្គ្រោះបន្ទាន់​កម្រិត​ធ្ងន់​។​ ជាងនេះទៀត​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​កម្រិត​ស្រាល​នៅតាម​ផ្ទះ​នេះ​ដើម្បី​កាត់ផ្ដាច់ខ្សែ​ច្រ​វ៉ា​ក់​ចម្លង​វីរុស​កូ​វីដ​១៩​តាម​រយៈ​ការដាក់​អ្នកជំងឺ​កូ​វីដ​១៩​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅក្នុង​ផ្ទះ​និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ប៉ះ​ពាល់​ព្រមទាំង​ពិចារណា​គ​ម្រោង​ការបើក​ឡើងវិញ​ឲ្យ​បាន​ទាន់ពេលវេលា​និង​សមស្រប​បន្ទាប់ពី​លែងមាន​បញ្ហា​ប្រឈមនឹង​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​សេដ្ឋកិច្ច​និង​សង្គម​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឱ្យ​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​ធ្វើការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម