Connect with us

ព័ត៌មានជាតិ

កុមារ និង យុវវ័យចាប់ពី ១២ ដល់ ១៧ ឆ្នាំនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានវ៉ាក់សាំង​ប្រឆាំងការពារមេរោគកូវីដ-១៩

បានផុស

នៅ

លោក សាយ គឹមឡម ដែលទើបតែទទួលបានការប្រកាសតែងតាំងជាអភិបាលស្រុកស្ទោងថ្មី បាន​ដឹក​នាំមន្រ្តីក្រោមឳវាទ ចុះពិនិត្យទីតាំងការចាក់វ៉ាក់សាំង ជូនកុមារ និងយុវ័យ ដែល​មាន​អាយុ​ចាប់​ពី​១២ឆ្នាំ ដល់១៧ឆ្នាំ នៅមណ្ឌលពេទ្យបង្អែកស្រុកស្ទោង និងក្រុមហ៊ុនចម្ការកៅស៊ូ CRCK2​នៅ​ឃុំ​ពពក ​នៅ​ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុក សំណូមពរឲ្យអាណាព្យាបាល គ្រប់រូបដែលមានបុត្រធីតា និង​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ ​ដល់១៧ឆ្នាំទៅចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ អោយ​បាន​គ្រប់​ៗ​គ្នា​ និង​នាំ​យក​ទៅ​ជាមួយ​នូវ​ ឯកសារផ្លូវការណាមួយរបស់កុមារដូចជា​ សំបុត្រ​កំណើត​ឬ​សៀវភៅ​គ្រួសារ​ទៅ​ជាមួយ​ផង បើករណីខុសឈ្មោះ ខុសអាយុ ខុសភូមិ សុំឲ្យបញ្ជាក់ពីឃុំហើយចាក់វ៉ាក់សាំងជូនកុមារ ដោយ​អាជ្ញាធរ​មិន​ត្រូវ​ប្រកាន់​នូវឯកសារទាំងនោះឡើយ។

លោក សាយ គឹមឡម បានឲ្យដឹងថា ការចាក់វ៉ាក់សាំង គឺចាប់ដំណើរការពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០២១​នេះតទៅ ដែលចែកចេញជា០៩មណ្ឌល និងមានចំនួនកុមារសរុប22064នាក់ និង​បាន​រំលឹក​ដល់​ក្រុមការងារចាក់វ៉ាក់ សាំងគ្រប់មណ្ឌលត្រូវយកចិទ្តទុកដាក់ខ្ពស់លើការងារនេះ ហើយ​អាជ្ញាធរ ភូមិ ឃុំត្រូវបែងចែកប្រតិទិននិងផ្សព្វផ្សាយព័ត៌មាននេះ​អោយបានទូលំទូលាយដល់ប្រជាពលរដ្ខ ក្នុង​មូលដ្ឋានរបស់ខ្លួន ដើម្បីចៀសវាងនូវការប្រមូលផ្តុំមនុស្សខុសនឹងគោលការណ៍ ក្រសួង​សុខាភិបាល ពិសេស​ត្រូវ​បន្តអនុវត្តវិធាន បីការពារ បីកុំ អោយបានជាប់ជាប្រចាំ។

ដោយ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម