កុំភ្លេច​តាមដាន​ផ្សាយផ្ទាល់ព្រឹកនេះ អ្នក​ចង់​​រក​លុយ​តាម​ YouTube
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កុំភ្លេច​តាមដាន​ផ្សាយផ្ទាល់ព្រឹកនេះ អ្នក​ចង់​​រក​លុយ​តាម​ YouTube

បានផុស

នៅ

សិក្ខាសាលា​​ដ៏​សំខាន់​ជា​ការ​ចែក​រំលែក​លើការ​ប្រើប្រាស់​បណ្តាញ YouTube នឹ​ង​ចាប់ផ្តើម​នាពេល​បន្តិច​ទៀត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលាដែលរៀបចំពេញមួយព្រឹក មាន​ប្រធានបទ​សំខាន់ៗ​ សម្រាប់អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ផលិត​មាតិកា​លើ​ YouTube ដែល​ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន ។

កម្មវិធី​នេះ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួងប្រៃសណីយ​និង​ទូរគមនាគមន៍ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube នាំ​​វាគ្មិន​ពី​បរទេសជំនាញៗ មាន​បទ​ពិសោធន៍​ចែក​រំលែក​បច្ចេកទេស និង​មូលដ្ឋាន​ចំណេះដឹងក្នុងការ​ផលិត​វិដេអូ​ដាក់លើ YouTube។

សិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” ប្រិយមិត្ត​ទាំងអស់​អាច​ចូលរួម​តាមរយៈប្រព័ន្ធវីដេអូ (Google Meet) នៅ​វេលាម៉ោង ៩:០០នាទីព្រឹក ឬអាច​តាមដាន​តាម​ផេក​របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ មិន​ពិបាក​អាច​ទស្សនា​តាម​រយៈតំណ​ភ្ជាប់ខាងក្រោមនេះ​ផ្ទាល់ក៏​បាន។

គួរបញ្ជាក់ថា វេទិកានេះ​មាន​ចំណុចសំខាន់ពីរ៖

១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។

២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services